កូនក្មេងភាគច្រើនពិតជារពឺស ចាប់មិនជាប់។ ប៉ុន្តែកុមារភាពគឺជាពេលវេលាមួយនៅក្នុងជីវិតរបស់យើងនៅពេលដែលយើងចាប់ផ្តើមស្វែងយល់អ្វីដែលថ្មី និងបានឃើញជាលើកដំបូង។ កូនក្មេងភាគច្រើនមានថាមពលរាងកាយច្រើនហើយនឹងមានអារម្មណ៍ចង់ដឹងចង់ឮខ្លាំងណាស់។ ជាមួយនេះដែរ នេះក៏ជាពេលវេលាសម្រាប់ឪពុកម្តាយដើម្បីយកចិត្តទុកដាក់ដល់កូនរបស់ពួកគេ។មានរឿងមួយបានកើតឡើងចំពោះជីតាម្នាក់ដែលកំពុងស្វែងរកកូនចៅអាយុ 20 ខែរបស់គាត់ បន្ទាប់ពីចៅរបស់គាត់បានបាត់ខ្លួនខណៈកំពុងលេងនៅ Xi’an, ខេត្ត Shaanxi។ ជាក់ស្តែងក្មេងប្រុសម្នាក់បានធ្លាក់ចូលទៅក្នុងរណ្តៅជ្រៅ 150ft (ប្រហែល 45 ម៉ែត្រ) ដែលមានអង្កត់ផ្ចិតតែ 30 សង់ទីម៉ែត្រប៉ុណ្ណោះ។ក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមជីកបានមកដល់ភ្លាមៗដើម្បីសង្គ្រោះក្មេងប្រុសនោះ។ អស់រយៈពេល 10 ម៉ោងពួកគេបានធ្វើការដោយមិនចេះនឿយហត់ដើម្បីជួយសង្គ្រោះក្មេងប្រុសនេះ។ គ្រឿងចក្រធុនធ្ងន់ជាច្រើនត្រូវបានប្រើដើម្បីជួយសង្គ្រោះក្មេងប្រុសនេះ។ដោយសារតែរន្ធនោះមានអង្កត់ផ្ចិតប្រហែល...
នេះគឺជាវីដេអូមួយកំពុងតែកំពុងតែកក្រើកយ៉ាងខ្លាំងដែលបានទាក់ទាញការ Like និង ការស៊ែរ យ៉ាងច្រើន ហើយវីដេអូមួយនេះត្រូវបានបង្ហោះដោយបុរសម្នាក់នៅក្នុងប្រទេសចិន។កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៧ ពេលគាត់ចតឡាននៅតាមផ្លូវគាត់បានប្រទះភ្នែកនឹងនារីស៊ិចសុីស្រស់ស្អាតហើយគួរឲ្យស្រលាញ់ម្នាក់ ហើយនៅពេលនោះគឺនាងកំពុងតែរង់ចាំឡាន។ គាត់ក៏បានដកទូរស័ព្ទដៃមកថតនាង ខណះដែលគាត់កំពុងតែលួចថត នាងបានដឹងខ្លួន នាងក៏បានដើរមកកាន់ឡានរបស់គាត់ ធ្វើអោយបេះដូងរបស់គាត់លោតខុសចង្វាក់ព្រោះតែភ័យខ្លាំងពេក។ នាងមិនបានមកគោះកញ្ចក់ឲ្យគាត់បើកកញ្ចក់នោះទេ នាងបានអោនសរសេររួចក៏យកមកបិទលើកញ្ចក់ឡានរបស់គាត់ ។ដោយសរសេរ ថាបើសិនជាជួបគ្នាពេលក្រោយ កុំភ្លេចហៅសួរសុខទុក្ខខ្ញុំផង ព្រមទាំងដាក់ឈ្មោះនិងលេខទំនាក់ទំនងនាងអោយគាត់ផង។គាត់បានបង្ហោះវីដេអូនេះនៅលើហ្វេសប៊ុកធ្វើអោយមនុស្សជាច្រើនច្រណែននឹងបុរសនេះ ដោយមានការយល់ឃើញខុសគ្នា ថានាងកំពុងបើកផ្លូវអោយហើយ៕
អ្នកទាំងពីក្លាយជាប្រធានបទ ដែលអ្នកភូមិយទៅនិយាយដើម គ្រប់ពេលដែលអ្នកទាំងពីរឃើញអ្នកភូមិកើតកូន គឺតែងតែធ្វើអោយអ្នកទាំងពីរឈ្លោះគ្នា ដើម្បីកុំអោយខ្មាសអ្នកភូមិ នឹងឈ្លោះគ្នាប្ដីប្រពន្ធដោយសារចង់បានកូន ពួកគេក៏សម្រេចចិត្តទៅពេទ្រពិនិត្យមើលម្ដងទៀត។ លើកនេះគឺទៅពេទ្យធំនៅឯទីក្រុង ពេលទៅដល់ពេទ្យក៏ពិនិត្យឃើញថា ក្នុងស្បូនរបស់អ្នកនាងឈីង មានរបស់ម្យ៉ាងគឺកម្ទេចសពរបស់ទារកដែលលាក់ខ្លួនជាយូរមកហើយ គ្រូពេទ្យប្រាប់ថានេះដោយសារមកពីកាលដែលយកកូនចេញគឺធ្វើមិនស្អាតយកមិនអស់ ទើបបណ្ដាលអោយគ្មានកូន ។ គ្រាន់តែប្ដីនាងឮពេទ្យនិយាយបែបនេះភ្លាម ក៏អោនក្បាលចុះដើរចេញពីមន្ទីពេទ្យម្នាក់ឯងដោយក្ដីឈឺចាប់ ទុកឈីងអោយនៅពេទ្យម្នាក់ឯង ហើយគេក៏សុំលែងលះនៅថ្ងៃបន្ទាប់តែម្ដង។រឿងរ៉ាវវាហួសយូរមកហើយ ចាំបាច់យកអតីតកាលមកបំបែកបំបាក់គ្នាធ្វើអី បើជ្រុលជាស្រលាញ់គ្នាជាប្ដីប្រពន្ធហើយ លើកលែងទោសអោយគ្នាម្ដងទៅ និងចាប់ផ្ដើមដេកជាមួយគ្នាយកកូនជាថ្មីទៅវាចប់ហើយ ប្ដីឈឺចិត្តព្រោះប្រពន្ធធ្លាប់មានកូនជាមួយអ្នកផ្សេង តែឈីងនាងក៏ស្រលាញ់យើងមករស់នៅជាមួយយើងហើយ (សូមលោកប្ដីគិតម្ដងទៀត កុំលែងលះឆ.ៅ...
តាមការចំណាំ និងជំនឿតៗគ្នារបស់ដូនតាខ្មែរពីបុរាណ បានបន្សល់រហូតមកដល់បច្ចុប្បន្នតែងមានជំនឿទៅលើសត្វក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះគឺជាការកត់សម្គាល់ ហេតុការណ៍ រឿងរ៉ាវក្នុងជីវិត ឬព្រឹត្តិការណ៍ផ្សេងៗសុទ្ធតែមានទំនាក់ទំនងជាមួយសត្វមួយចំនួន។ ពស់ថ្លាន់វាចូលផ្ទះ៖ នៅក្នុងសង្គមខ្មែរពីបុរាណ តែងជឿថាពស់ថ្លាន់ជាសត្វស្លូត នាំមកនូវសេចក្ដីសុខសប្បាយដល់មនុស្ស។ តាមជំនឿយូរលង់ណាស់មកហើយ ដូនតាខ្មែរតែសម្គាល់ឃើញថា កាលណាពស់ថ្លាន់វារចូលផ្ទះអ្នកណា ផ្ទះនោះរមែងមានសេចក្ដីសុខសប្បាយ រកស៊ីមានបាន។ ដូចនេះប្រសិនបើឃើញពស់ថ្លាន់វារចូលផ្ទះ សូមកុំសម្លា.ប់ ឬវាយឱ្យសោះព្រោះអាចនាំឱ្យកើតរឿងក្ដៅក្រហាយ។ ចាស់ៗពីបុរាណ តែងឱ្យកូនចៅនិមន្តព្រះសង្ឃសូត្រមន្តសុំសេចក្ដីសុខសប្បាយ ពេលឃើញពស់ថ្លាន់វារចូលក្នុងផ្ទះ ។ សត្វក្អែកបូល៖ សត្វក្អែកជាប្រភេទសត្វដែលចេះប្រើសំឡេងបូលយ៉ាងក្រលួចគួរឱ្យស្រងេះស្រងោច។ ក្នុងសង្គមខ្មែរមានជំនឿថា ប្រសិនបើសត្វក្អែកនោះបូលឮសំឡេងខ្លីៗនៅផ្ទះនរណា...
ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ តារាចម្រៀង មាស សុខសោភា នឹងឈានជើងចូលទ្រនំថ្មីហើយ ដែលមានឈ្មោះថា ផលិតកម្មរាម ដោយទទួលបានតម្លៃខ្លួនខ្ពស់កប់ពពក ដោយអាចនឹងរាប់មុឹនដុល្លារក្នុងមួយខែៗឯណោះ។ ដោយឡែក បើយោងតាមកិច្ចសម្ភាសជាមួយនឹងលោក អុឹម ជីវ៉ា កញ្ញា មាស សុខសោភា បានបញ្ជាក់ឥតមានលាក់លៀមថា ថ្ងៃទី១៩ ខែកុម្ភៈ...
ចិន ៖ ប្រិយមិត្តបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរឿងរ៉ាវគួរឲ្យសង្វេគមួយអំពីស្រ្តីជនជាតិចិនម្នាក់ បានសម្រេចចិត្តគិតខ្លី ព្រមជាមួយកូនជាទីស្រលាញ់ចំនួន ២នាក់ទៀត ក្រោយពីនាងបានជឿថា ប្តីរបស់នាងបានស្លា ប់ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេសចិនកាលពីពេលកន្លងទៅ។ជាក់ស្តែង ប្តីរបស់នាងឈ្មោះ He អាយុ ៣៤ឆ្នាំ បានធ្វើពុតជាស្លា ប់ក្នុងគោលបំណងទទួលបានប្រាក់សំណងធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងមួយ ប៉ុន្តែគាត់មិនបានប្រាប់ផែនការធ្វើស្លា ប់ក្លែងក្លាយនេះឲ្យគ្រួសារ ...
ប្រទេសថៃ៖ មានករណីមួយនៅលើបណ្ដាញសង្គមពេលនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ដោយបុរសជនជាតិថៃម្នាក់បានលួចទៅរៀបការជាមួយប្រពន្ធថ្មីទាំងដែលខ្លួនមិនទាន់បានលែងលះដាច់ស្រេចជាមួយប្រពន្ធដើមផង។ បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយរបស់ថៃបានចេញផ្សាយថា ពេលនេះអ្នកលេងបណ្ដាញសង្គមម្នាក់ៗកំពុងតែបានស៊ែរចែករំលែកនូវឃ្លិបវីដេអូមួយ ដែលមានស្រ្តីម្នាក់ដោយបានអះអាងថាជាម្ដាយបង្កើតរបស់បុរសលួចទៅរៀបការជាមួយប្រពន្ធថ្មីខាងលើ ដោយក្នុងនោះដែរស្រី្តម្នាក់នោះបានកាន់លិខិតអាពាហ៍ពិពាហ៍ស្របច្បាប់ និង នាំកូនប្រសារស្រីរបស់ខ្លួនទៅរកការខុសត្រូវជាមួយកូនប្រុសបង្កើតខ្លួនដែលកំពុងតែក្រាបផ្ទឹមចូលរោងជាមួយប្រពន្ធថ្មី ។យ៉ាងណាមិញ ដោយទ្រាំនឹងទង្វើផិតក្បត់នេះមិនបាន ស្រ្តីដែលជាម្ដាយនោះបានចូលទៅទះតប់ ជេរប្រមាថកូនរបស់ខ្លួនក្នុងពិធីខណៈដែលព្រះសង្ឃកំពុងតែចម្រើនព្រះបរិត្តឱ្យពរជ័យដល់កូនកំលោះកូនក្រមុំ។ហេតុការណ៍នេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងតែបញ្ចេញមតិផ្សេងៗ...
បរទេស៖ មហាជនជាច្រើនមានការសរសើរចំពោះការតស៊ូព្យាយាម អស់រយៈពេលរាប់ឆ្នាំ របស់បុរសជនជាតិឥណ្ឌាម្នាក់ ក្នុងការជីកប្រឡាយដើម្បីបង្ហូរទឹកភ្លៀងពីលើភ្នំ ក្បែរៗតំបន់ដែលគាត់រស់នៅ ស្ថិតនៅភូមិ Kothilawa នៃរដ្ឋ Bihar សម្រាប់ស្រោចស្រពលើដីដំណាំ។ លោក Laungi Bhuiyan ដែលជាអ្នកជីកប្រឡាយបាននិយាយថា៖ខ្ញុំចំណាយពេលអស់៣០ឆ្នាំ ក្នុងការជីកប្រឡាយនេះ ដើម្បីបង្ហូរទឹកចូលទៅស្រះនៅក្នុងភូមិ។ ក្នុងរយៈពេល...
វៀតណាម ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីៗកន្លងទៅនេះ នារីម្នាក់បានចែករំលែករឿងពិតទាក់ទងទៅនឹងការវះកាត់ កែសម្ផស្សនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្កឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។អ្នកនាង Huyen អាយុ ២៨ ឆ្នាំមកពីទីក្រុងហូជីមិញ បានផ្លាស់ប្តូរជីវិតទាំងស្រុង ក្រោយពីកែសម្ផស្ស ព្រោះពីមុនមនុស្សភាគច្រើនតែងសើចចំអកថានាងមានមុខមាត់ និងរូបរាងអាក្រក់។ ជាក់ស្តែង ប្តីរបស់នាង និងក្រុមគ្រួសារខាងប្រុសមិនពេញចិត្តនាងទេ ព្រោះពួកគេគិតថានាងមានមុខមាត់អាក្រក់ បើទោះបីជានាងបានបង្កើតកូនស្រីម្នាក់ឱ្យពួកគេក៏ដោយ។ក្រោយមកពួកគេក៏ឈ្លោះគ្នា ហើយក៏បានលែងលះគ្នា។...
ហ្វីលីពីន៖ ជាការពិត មនុស្សម្នាក់ៗតែងតែកើតមកមាននិស្ស័យ និង ចំណង់ចំណូលចិត្តខុសៗគ្នា ហើយអត្តចរិតវិញក៏មិនដូចគ្នាដែរ។ ជាពិសេស មានអ្នកខ្លះកើតមកជាមនុស្សប្រុស តែមានចិត្តចង់ធ្វើជាមនុស្សស្រី ដែលធម្មតាគេតែងតែហៅថាភេទទី៣ ចំពោះមនុស្សស្រី ដែលមានចិត្ត និង កាយវិការជាមនុស្សប្រុសនោះ គេក៏ហៅថា Lesbian។ ...