Uncategorized
គួរបញ្ជាក់ថា ភ្នំជីសូរ្យ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ពេញនិយមមួយនៅខេត្តតាកែវ
បើតាមដំណាលតគ្នាបានឲ្យដឹងថា រូងភ្នំនេះមានច្រកចូលពីភ្នំជីសូរ្យ ហើយមានច្រកចេញនៅឯភ្នំស្រង់ឯណោះ។ កាលពីជំនាន់មុន មិនធ្លាប់មាននរណាហ៊ានចូលទៅឡើយ គឺមានតែចៅអធិការ ៦ជំនាន់ បានចូលទៅរកកន្លែងសមាធិ រួចក៏ឆ្លងទៅដល់ទីម្ខាងទៀត នៅភ្នំស្រង់ និងបានយកមកប្រាប់អ្នកនៅលើភ្នំនេះគ្រប់គ្នា។ ចំណែកលោកតាឈ្មោះ ខាត់ សុខ ដែលជាឆ្នាំប្រាសាទ បាននិយាយថា ធ្លាប់ចូលទៅក្នុងបានជម្រៅ ៥០ម៉ែត្រ មុនជំនាន់ លុន នល់។
គួរបញ្ជាក់ថា ភ្នំជីសូរ្យ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ពេញនិយមមួយនៅខេត្តតាកែវ ស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវ។ បើគិតពីភ្នំពេញ ភ្នំនេះមានចម្ងាយប្រមាណជាង ៦០គីឡូម៉ែត្រ។ នៅលើភ្នំនេះ មានសំណង់ចាស់ៗ ដែលមានតាំងពីដើមសតវត្តទី១១។ លើសពីនេះ នៅភ្នំក៏មានបន្សល់ទុកប្រាសាទបុរាណមួយ រចនាបថថ្មបាយក្រៀម និងថ្មភក់គួរឲ្យចង់ទស្សនា មានឈ្មោះថា ប្រសាទភ្នំជីសូរ។
ដើម្បីឡើងទៅដល់កំពូលភ្នំ មានជណ្ដើរ ៣ ចេញពីទិសផ្សេងគ្នា មានប្រវែងស្មើៗគ្នា ប៉ុន្តែកាំជណ្ដើរមានចំនួនខុសគ្នា។ ជណ្ដើរបុរាណនៅទិសខាងត្បូង មាន ៤១២កាំ និងជណ្ដើរនៅទិសខាងលុច មាន ២៣៣ កាំ ហើយជណ្ដើរនៅទិសខាងកើត មាន ៦១០កាំ។ នៅលើភ្នំនោះ ក៏មានវត្តមួយឈ្មោះថា វត្តភ្នំគិរីសោភណ្ឌភ្នំជីសូរ