Uncategorized
តា.រាល្បីៗទាំងនេះ សុ.ទ្ធតែទទួលសមាជិ.កថ្មីកាលពីឆ្នាំ ២.០២.០ ហើយដាក់ឈ្មោះ…
ជាការពិតនៅក្នុងឆ្នាំ ២០២០ នេះ បើយើងក្រឡេកមកមើលតារាៗជាច្រើនរូប បានកំពុងតែមានសេចក្តីសេចក្ដីសុខយ៉ាងខ្លាំងដែលទទួលបានសមាជិកថ្មី។ តស់! ទៅមើលទាំងអស់គ្នា ថាតើតារាណាខ្លះដែលទទួលបានសមាជិកថ្មី៖
១ – តារាសម្តែង ឌុច លីដា បានសម្រាលកូនប្រុសដំបូងនៅកាលពីដើមខែ មករា ឆ្នាំ ២០២០ និង ដាក់ឈ្មោះ កិត្យា មណី។
២-តារាចម្រៀង ពេជ្រ សូលីកា សម្រាលបានកូនប្រុសកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដែលមានឈ្មោះថា ហង្ស អ៊ារី វ៉េនស្តេ (Hang Aari Vednesday)។
៣- តារាកំប្លែង ខ្ញុង សម្រាលកូនទី ២ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ ។
៤ – តារាចម្រៀង និង សម្តែង អ៊ុន អាលីហ្សា សម្រាលបានកូនដំបូង នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ និង បានដាក់ឈ្មោះថា ជេនណា ។
៥- ឌីជេ ណាណា សម្រាលកូនដំបូងកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ ដោយដាក់ឈ្មោះថា ដាវីន ។
៦- មេក្រុម Pop Model ស៊ូ ហ្សារ៉ា សម្រាលបានកូនស្រីនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ និង ដាក់ឈ្មោះថា ជីងជីង ។
៧- តារាចម្រៀង សួស វីហ្សា សម្រាលបានកូនស្រីដំបូងកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ដោយដាក់ឈ្មោះកូនស្រីថា ថង សាម៉ូលីណា ហៅ Jenny ។
៨- ភរិយា ឌីជេ រតនា សម្រាលបានសមាជិកថ្មី ជាកូនប្រុសទី៣ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ដោយដាក់ឈ្មោះថា ធី នរៈរ័ត្នបញ្ញាសិទ្ធ។
៩- តារាសម្តែង ម៉ាក សែនសូនីតា សម្រាលបានកូនដំបូង នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ និង បានដាក់ឈ្មោះថា ប៉ុល បូនីតតូ ។
១០- តារាសម្តែង ឌី សូនីតា សម្រាលបានកូនស្រីដំបូងកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ដោយដាក់ឈ្មោះកូនស្រីថា ហ្សូតា ម៉ីហាណា ហៅ Smile ។
១១ – តារាកំប្លែង ផន សុផារី បានសម្រាលកូនស្រីទីពីរ នៅថ្ងៃ ចន្ទ ទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ និង ដាក់ឈ្មោះយ៉ាងពីរោះថា វណ្ណារ៉ារី អ៊ែលលី ។
១២- តារាចម្រៀង អេនជី សម្រាលបានកូនប្រុសដំបូងកាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ឈ្មោះថា គង់ វីរៈអ៊ីដេន ។
១៣- តារាសម្តែង ហង្ស ម៉ារីនី សម្រាលកូនទី ២ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយបានដាក់ឈ្មោះយ៉ាងពីរោះថា ផូ ឥន្រ្ទរាជនីន ។
១៤- ភរិយា តារាសម្តែង ជុំ ស៊ីថា សម្រាលបានសមាជិក កូនភ្លោះ ៣ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ដោយមានកូនប្រុស ២ នាក់ និង ស្រី ១ នាក់ ៕