Uncategorized
មិននឹកស្មានសោះ! កើតចេញពីត្រកូលអ្នកមានខ្ពង់ខ្ពស់ តែដោយសារមន្ទីរពេទ្យធ្វើការប្រហែស ធ្វើឱ្យក្មេងម្នាក់នេះធ្លាកខ្លួនក្លាយជា….
ព័ត៌មានមួយ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះគឺជាតថភាពពិត ប៉ុន្តែវាប្រៀបដូចជារឿងកុនយ៉ាងដូច្នេះដែរ ដោយនិយាយចាប់ផ្ដើមពីទារកពីរនាក់ សម្រាលមកខុសពេលគ្នាតែ ១៣ នាទី ក្នុងមន្ទីរពេទ្យនៅតូក្យូ ប៉ុន្តែត្រូវបានគេប្តូរដោយអចេតនា ស្រាប់តែធ្វើឱ្យវាសនាក្មេងទាំងពីរ ខុសគ្នាទាំងស្រុងដែលគ្រប់គ្នាសឹងតែស្មានពុំដល់ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា កូនប្រុសដំបូង ដែលព.ពោះក្នុងគ្រួសារអ្នកមានមួយ ត្រូវបានប្តូរក្លាយទៅជាកូនពៅ របស់គ្រួសារដែលក្រី.ក្របំផុត រហូតត្រូវសុំជំនួយពីរដ្ឋាភិបាលក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយក្រោយពេលបញ្ចប់ការសិក្សានៅថ្នាក់កណ្ដាល បុរសដែលមានកំណើតចេញពីពោះម្ដាយអ្នកមាន និង រស់នៅជាមួយម្ដាយអ្នកក្ររូបនោះ បានស្វែងរកការងារធ្វើ ហើយរស់នៅជាមួយភាពលំបាកអស់រយៈពេល ៦០ ឆ្នាំ ។
ផ្ទុយទៅវិញសម្រាប់កូនដែលកើតចេញផ្ទៃពោះរបស់ម្ដាយក្រីក្រ ស្រាប់តែត្រូវធំឡើង បានរស់នៅក្នុងគ្រួសារអ្នកមាន រស់នៅជាមួយភាពសុខស្រួល បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ហើយបានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យមួយថែមទៀតផង ។ រយៈកាលក្រោយមក រឿងមិនគួរឱ្យជឿបានកើតឡើង បន្ទាប់ពី កូនប្អូនៗ នៅក្នុងគ្រួសារអ្នកមានខាងលើ បានទៅធ្វើតេស្ត DNA នៅពេលនោះពួកគេបានអារម្មណ៍ថា បងប្រុស របស់ពួកគេ ហាក់ដូចជាខុសគ្នាពីពួកគេ រហូតដល់ការពិតត្រូវបានរកឃើញថា បុរសទាំងពីរនាក់នេះ មានគ្រួសារ និង ជីវិតទាំងមូលបានផ្លាស់ប្តូរដោយសារតែកំហុសរបស់មន្ទីរពេទ្យជាង ៦០ ឆ្នាំមុន ។
ក្រោយពីគ្រប់យ៉ាងបានដឹងការពិតអស់ហើយ បុរសដែលច្រឡំរស់នៅជាមួយគ្រួសារក្រីក្រ បានប្ដឹ.ងមន្ទីរពេទ្យ ហើយតុលាការបានសម្រេចឱ្យខាងភាគីមន្ទីរពេទ្យ ផ្ដល់សំណងជំងឺចិត្តមួយចំនួន ៤ សែនដុល្លារ សម្រាប់កំហុសមួយនេះ ទៅឱ្យបុរសដែលបានរស់នៅជាមួយគ្រួសារក្រីក្រនោះ ។ គាត់ថែមទាំងប្រាប់ទៅអ្នកសារព័ត៌មានថា គាត់ពិតជាមានការខឹងសម្បារ និង សោកស្ដាយ ចង់ឱ្យពេលត្រលប់ក្រោយណាស់ ចំណែកបុរសដែលជាឈាមអ្នកក្រ តែរស់នៅជាមួយគ្រួសារអ្នកមាន បាននិយាយថា គាត់ពិតជាដឹងគុណ ដល់គ្រួសារទាំង ២ នេះខ្លាំងណាស់ មួយជាអ្នកបង្កើត មួយជាអ្នកចិញ្ចឹមបីបាច់ ។