តារា&កម្សាន្ត
មិនធម្មតាមែន!! តម្លៃខ្លួន មាស សុខសោភា ក្នុងផលិតកម្មថ្មីនេះ ថ្លៃរហូតដល់ទៅរាប់មុឺនដុល្លារក្នុងមួយ…(មានវីដេអូ)
ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ តារាចម្រៀង មាស សុខសោភា នឹងឈានជើងចូលទ្រនំថ្មីហើយ ដែលមានឈ្មោះថា ផលិតកម្មរាម ដោយទទួលបានតម្លៃខ្លួនខ្ពស់កប់ពពក ដោយអាចនឹងរាប់មុឹនដុល្លារក្នុងមួយខែៗឯណោះ។
ដោយឡែក បើយោងតាមកិច្ចសម្ភាសជាមួយនឹងលោក អុឹម ជីវ៉ា កញ្ញា មាស សុខសោភា បានបញ្ជាក់ឥតមានលាក់លៀមថា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខ្លួននឹង សម្ភោធព្រឹត្តិការណ៍ដើរចូលក្នុងផលិតរាម
ដោយថែមទាំងចេញបទចម្រៀង «ត្រលប់»ដែលជាបទថ្មី ដើម្បីបម្រើអារម្មណ៍បងប្អូនអ្នកគាំទ្រផងដែរ ចំណែកឯតម្លៃខ្លួនគឺ ហក់ដល់រាប់មុឺនដុល្លារក្នុងមួយខែ ដោយចាប់ពីពេលនោះទៅ មាស សុខសោភា នឹងក្លាយជាតារាចម្រៀងជាប់កិច្ចសន្យានៅក្នុងផលិតកម្មនេះផងដែរ។
ក្រៅពីទៀត កញ្ញាបានបញ្ជាក់បន្ថែមថា រឿងចូលផលិតកម្មមានការគាំទ្រឬអត់គឺអាស្រ័យទៅលើការគ្រប់គ្រងផលិត និងការច្រៀង ជាពិសេសគឺស្ថិតនៅលើអ្នកគាំទ្រ តើការគាំទ្របានកម្រិតណាដែរ។
ចំពោះអ្នកគាំទ្រជាច្រើនវិញ ក៏បានបរិយាយពីអារម្មណ៍រីករាយនិង រំភើបពិតៗ ដោយសារតែអាយដល ពួកគេបានមកប្រឡូកក្នុងវិស័យសិល្បៈវិញហើយដែរ៕
សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖