បរទេស
រំជួលចិត្តណាស់! ក្រោយទទួលជោគជ័យ កូនស្រីបាននាំយកសញ្ញាបត្រ មកសំពះបាតជើងឪពុកម្តាយដល់ចំការអំពៅ ហើយបានពោលបែបនេះថា..(វីដេអូ)
បរទេស ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយរឿងមួយដ៏គួរឲ្យរំជួលចិត្ត និងរំភើបជំនួសប្អូនស្រីខ្លាំងណាស់ ដែលប្អូនស្រីគ្រាន់តែបានទទួលនូវជោគជ័យនៃការសិក្សាភ្លាមក៏បានរត់មកក្រាបសំពះដល់ ឪពុកម្ដាយ ដែលជាអ្នកមានគុណរបស់ប្អូនស្រីភ្លាម នេះពិតជាសម្តែងនូវការដឹងគុណ និងភាពកតញ្ញូខ្លាំងណាស់របស់ប្អូនស្រីជូនចំពោះឪពុកម្តាយរបស់ខ្លួន ដែលបានខំប្រឹងប្រែងចិញ្ចឹម។
ដោយឡែក ប្អូនស្រីម្នាក់នេះ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម រំជួលចិត្ត និងរំភើបជំនួសជាខ្លាំង ចំពោះសកម្មភាពមួយដែលនាងបានធ្វើឲ្យឪពុកម្តាយ របស់នាងស្រឡាំងកាំងសឹងរកពាក្យថ្លែងពុំចេញព្រោះតែពុំនឹកស្មានដល់ថា កូនស្រីស្រាប់តែចូលមកពញ្ញាក់អារម្មណ៍ជាមួយសញ្ញាបត្រ រួចក្រាបសំពះបាតជើងពួកគាត់នៅឯកន្លែងស៊ីឈ្នួលក្នុងចម្ការអំពៅបែបនេះ បន្ទាប់ពីនាងទទួលជោគជ័យក្នុងការសិក្សា។
ប្អូនស្រីខាងលើមានឈ្មោះ អូរ៉ាណង អិនផេត អាយុ ២០ ឆ្នាំ ។ នាងទើបតែបានទទួលសញ្ញាបត្រកាលពីពេលថ្មីៗនេះ បន្ទាប់បញ្ចប់ការសិក្សានៅមហាវិទ្យាល័យឧស្សាហកម្ម និងសហគមន៍អប់រំ Sribunrueang ស្ថិតនៅក្នុងខេត្ត Bua Lamphu ប្រទេសថៃ។នេះពិតជាសម្តែងនូវការដឹងគុណនិងភាពជាកូនកត្តញូខ្លាំងណាស់ សម្រាប់ប្អូនស្រីម្នាក់នេះ ដែលបានធ្វើជូនចំពោះឪពុកម្តាយរបស់នាង
ដែលបានខំប្រឹងប្រែងធ្វើការរកស៊ីមិនគិតជាការនឿយហត់ ដើម្បីចិញ្ចឹមទំនុកបម្រុងកូនស្រីម្នាក់នេះ រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ដូចថ្ងៃនេះ។ ហេតុដូច្នេះហើយ ក្នុងនាមយើងជាកូនត្រូវតែតបស្នងសងគុណពួកគាត់ទាំងពីរវិញ និងមិនត្រូវធ្វើឲ្យគាត់ពិបាកចិត្ត និងអស់សង្ឃឹមមកលើយើងនោះឡើយ៕ ដើម្បីកុំអោយរង់ចាំយូរសូមទស្សនាវីដេអូដូចខាងក្រោម៖