សង្គម
សូមជួយស៊ែរផង!! ដើម្បីឲ្យអាណាព្យាបាលកូនតូចៗមានការប្រុងប្រយ័ត្ន ចំពោះប៉េតប៉ោងប្រភេទនេះកុំឲ្យកូនលេងឲ្យសោះ ព្រោះវាអាច…
ភ្នំពេញ៖ យោងតាមរយៈគណនីហ្វេសប៊ុកមួយរបស់នារីម្នាក់មានឈ្មោះថា Zeii Lin ដែលនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានបង្ហោះនូវទិដ្ឋភាពមួយសម្រាប់ចែករំលែកជូនដល់ឪពុកម្ដាយដែលមានកូនតូចៗ
គួរតែប្រុងប្រយ័ត្នចំពោះប៉េតប៉ោង ដែលមានរចនាភ្លេីងពណ៌យ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញប្រភេទនេះព្រោះវាអាចបង្កជាគ្រោះថ្នាក់ដូចនៅក្នុងរូបភាពដែលបានបង្ហោះនេះយ៉ាងចឹង
ដោយក្មេងស្រីម្នាក់ត្រូវបានទទួលរងនូវរបួសស្នាមចំផ្ទៃមុខ និងដៃ បន្ទាប់ពីវាបានផ្ទុះចេញជាភ្លេីង ខណៈដែលកំពុងតែកាន់វាកម្សាន្តលេងនោះ។ ជាមួយគ្នានេះ ប្រភពហ្វេសប៊ុកនារីខាងលើបានមានការបញ្ជាក់ ក៏ដូចជាសរសេររៀបរាប់ឲ្យដឹងដែរថា៖
«បងប្អូននៅក្នុង Facebook ទាំងអស់គ្នា បេីស្រលាញ់កូនៗសុំកុំទិញប៉េតប៉ោងនេះឲ្យកូនលេងឱ្យសោះ ពីព្រោះថ្ងៃនេះកូនខ្ញុំមានគ្រោះថ្នាក់ដោយសារប៉េតប៉ោងនេះ នៅសុខៗបានផ្ទុះចេញភ្លើងធ្វើឲ្យឆេះមុខឆេះមាត់ឆេះសក់នៅពេលដែលគាត់កំពុងតែលេងវា (ដូច្នេះបេីស្រឡាញ់កូនៗសុំកុំទិញឱ្យកូនលេងឱ្យសោះ)»។ប្រភព៖ ហ្វេសប៊ុក