ព័ត៌មានថ្មីៗ
ជួយស៊ែរគ្នាផងទៅ!! នារីស្រស់ស្អាតម្នាក់ត្រូវបុរសម្នាក់ ដែលស្គាល់គ្នាតាមហ្វេសបុកបោកខ្ចីលុយអស់ខ្ទង់ពាន់ដុល្លា ហើយថែមទាំងបាន…
ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ នារីម្នាក់មានគណនីហ្វេសប៊ុក Phii YaMey បានទម្លាយរឿងរ៉ាវដែលខ្លួន ចាញ់បោកបុរសម្នាក់អស់ប្រាក់ខ្ទង់ពាន់ដុល្លារ
ព្រោះលង់នឹងការសម្ដែង បញ្ឆោតភ្នែក រហូតធ្វើឲ្យខ្លួនអាណិតជនឆបោកនោះវេរលុយឲ្យគេដោយមិនបានគិតអ្វីច្រើន ហើយនៅមានជនរងគ្រោះជាច្រើនាក់ទៀត ដែលត្រូវជនឆបោកនោះលួងលោមបាន។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ពីហេតុការណ៍ដែលខ្លួនចាញ់បោកគេ៖ «ជនរងគ្រោះចាញ់បោកវាមិនក្រោម៥០នាក់ទេ។
បើតាមយើងមើលរូបក្នុងប្រូហ្វាល គឺច្បាស់ណាស់១០០%យើងគិតថាវាជាអ្នកមានលុយ មិនសមជាមនុស្សបោកទេ។(បញ្ជាក់ ទាល់តែជា friendទើបឃើញរូបច្រើន)។ វាធ្វើជាទំនាក់ទំនងជាមួយយើងជិតស្និត call video និយាយលេងសើចរាល់ថ្ងៃ
ធ្វើឲ្យយើងមានមនោសញ្ចេតនា។រំលងបាន១ខែ វាប្រើវិធីបោកដូចជា៖ វាត្រូវប៉ូលីសចាប់ដោយសារជិះឡានបុ.កគេ ប៉ូលីសឆែកឃើញកាំភ្លើង វាថាខ្វះលុយសុំខ្ចីតែ២ថ្ងៃទេ ដើម្បីដោះខ្លួនចេញពីប៉ុស្តិ៍សិន វាថាកុំភ័យ វាជាថៅកែការ៉ាស់ឡាននៅប៉ៃលិន វាមិនថោកទាបនឹងលុយប៉ុនណឹងទេv
ដែលខ្ចី ព្រោះមិនចង់ឲ្យគ្រួសារដឹង ចាំពេលចេញពីប៉ូលីសវាទៅដកលុយពីធនាគេឲ្យវិញ។វាសម្តែងតាមទូរស័ព្ទសមខ្លាំងណាស់ មានសម្លេងឡានសារ៉ែន មានសម្លេងអាយកូម មានតួរប៉ូលីសមកនិយាយជាមួយយើង
ហើយមានសម្លេងទា.ត់ធា.ក់ វាធ្វើជាស្រែកអ៊ូយឈឺៗ ធ្វើឲ្យយើងអាណិតវា។ ដោយសេចក្តីឆោតល្ងង់នឹងមនោសញ្ចេតនា ដែលវារៀបគម្រោងធ្វើឲ្យខ្ញុំវេរដោយក្តីអាណិត។ពេលយើងវេរលុយឲ្យ១ ០៤០$ហើយ វា block facebook និងលេខទូរស័ព្ទ។
នៅពេលដែលខ្ញុំ ផុសបកអាក្រាតពីវា សម្បូរជនរងគ្រោះឆាតមកខ្ញុំរាប់មិនអស់ ក្នុងម្នាក់ៗ ចាញ់បោកអស់លុយ៤០០$ ទៅ១ ២០០$។ អ្វីដែលសាហា.វលើសនេះទៀត វាយកacc fakeផ្សេងឆាតមកយើងថា ស្គាល់ទីតាំងជនឆបោក
សុំវេរលុយថ្លៃសុគន់សាំងឡាន វានឹងនាំយើងទៅរកផ្ទះជនឆបោក អានេះសាហាវគ្មានអ្វីផ្ទឹម។ធ្វើដូចយើងមិនចាំសម្លេងវា ចាំមើលមិនខ្វះទេ អ្នកដែលឆាតទៅវា ហើយវាតែងរឿងថាខ្ញុំជាប្រពន្ធវា
យកលុយនិងឡានវារត់គេចពីវា វាធ្វើបែបនេះដើម្បីលាងសំអាតឈ្មោះវា ជនរងគ្រោះខ្លះ បម្រុងនឹងវេរលុយឲ្យវាហើយ តែសំណាងដែលឃើញខ្ញុំផុសទាន់វាបោកគេប្រហែល៤ម៉ឺនដុល្លារជាង ហើយវាគិតថាគេមិនហ៊ានផុស ទើបវានៅតែបានចិត្ត
ដើរបោកគេទៀត។ បោកប៉ះខ្ញុំគឺមិនទុកមុខឲ្យទេ ហើយខ្ញុំក៏មិនខ្មាស់ដែរ ដែលចាញ់បោកវា សូមបងប្អូនជួយshare ព្រោះខ្ញុំមិនចង់ឲ្យបន្តឲ្យមានអ្នករងគ្រោះដោយសារវាទៀតទេ»៕ប្រភព៖ ខ្មែរឃ្លូបល