ព័ត៌មានថ្មីៗ
ស្ងាត់ៗ ធុច សាឡិ ផ្ទុះល្បីដល់បរទេស ទៀតហើយ ត្រឹម៦ម៉ោង មានអ្នកចូលមើល រហូតដល់ទៅ…. (មានវីដេអូ)
ប្រជាជនខ្មែរភាគច្រើន ប្រាកដជានៅចាំច្បាស់ជាក់ជាមិនខាន ចំពោះក្មេងប្រុសម្នាក់ឈ្មោះ ធុច សាឡិ ជាក្មេងប្រុសដែលចេះនិយា១៥ភាសានេះ ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង សឹងតែមិនគួរឲ្យជឿ រហូតដល់សព្វថ្ងៃនេះ នេះគឺដោយសារតែ ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ Venus Gwc បានបង្ហោះវីដេអូ នៃការលក់វត្ថុអនុស្សាវរីយរបស់ សាឡិ ។
។ ហើយអ្វីដែលពិសេសនោះគឺ ក្មេងប្រុសដែលចេះ១៥ភាសានេះ មានឱកាស បានទៅរៀននៅសាលាឯកជនមួយកន្លែងក្នុងខេត្ត Zhejiang ភាគខាងកើតនៃសាធារណរដ្ឋប្រជាមានិតចិន
ចិន តាមបំណងប្រាថ្នារបស់ខ្លួន ដោយទទួលបានការឧបត្ថម្ភពីសាលាអន្តរជាតិ និង ការជួយជ្រោមជ្រែង បីបាច់ ថែរក្សា ពីលោក ឃិត ឈឿន និងក្រុមគ្រួសារ។
ហើយស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ មានហ្វេសប៊ុកបរទេសដ៏ល្បី មួយ ឈ្មោះ Nas Daily បានបញ្ចេញវីដេអូមួយរបស់ សាឡិ។
ហើយវីដេអូនេះផ្ទុះល្បីខ្លាំងណាស់ ដោយត្រឹមតែរយៈពេល ៨ម៉ោងសោះ មានអ្នកចូល ទស្សនារហូតដល់ទៅ ២លាន២សែន ដងឯណោះ
ហើយនៅក្នុងវីដេអូនេះ សាឡិ បាននិយាយពាក្យមួយឃ្លា ចុងក្រោយ ដ៏គួរឲ្យ ចាប់អារម្មណ៍ មានន័យ និង រំជួលចិត្ត ទំាងអួលដើម ក ថា “នៅពេលហ្នឹង បើសិនជាអត់មានបងស្រី ជនជាតិម៉ាឡេស៊ី កាត់សំាងហ្គាពួរ ហ្នឹង គាត់បានថតខ្ញុំ ផុសនៅលើបណ្តាញហ្វេសប៊ុកនោះទេ ខ្ញុំគិតថាឥឡូវហ្នឹង ខ្ញុំប្រហែលជានៅដើរលក់នៅឡើយទេ ហើយជីវភាពក៏ខ្វះខាតខ្លាំងផងដែរ…
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាក្រោម៖