Connect with us

អប់រំ

តស៊ូ​ជាមួយ​គ្នា​តាំង​ពី​ក្រ ដល់​ឃើញ​ប្រពន្ធ​​​​​ចាស់​​ខ្លាំង​ពេក​ក៏​សុំ​លែងលះ ទីបំផុតលែងនាង មិនបាន ១ថ្ងៃផងស្រាប់តែ យំស្ដាយក្រោយស្ទើរបោកក្បាល ដោយសារតែ…

គេចាប់ផ្ដើមពីការធ្វើការជាជាងសំណង់តូចតាច ហើយយូរៗទៅ ក៏ឡើងតំណែងជាមេជាងសំណង់។

មិនយូរប៉ុន្មានគេក៏បានបង្កើតក្រុមហ៊ុនទទួលម៉ៅការសំណង់ដោយខ្លួនឯង ដែលនៅខណៈនេះក្រុមហ៊ុនសំណង់របស់គេគឺជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះគួរសម ហើយនេះក៏ជាចំណុចចាប់ផ្ដើមធ្វើឲ្យកើតមានភាពត្រេកត្រអាលក្នុងចិត្តរបស់គេ។ភរិយាអតីតជាងសំណង់ក្រីក្រម្នាក់នេះ តែងចាំមើលថែប្ដីរហូតមករយៈពេលច្រើនឆ្នាំនេះ។ពីមនុស្សស្រីដែលមានរាងស្វ៊ែលស្អាតក៏ចាប់ផ្ដើមក្លាយជាធាត់ ស្បែកដែលធ្លាប់តែតឹងរលោងក៏ប្រែជាជ្រីវជ្រួញទៅៗរៀងរាល់ថ្ងៃ។

ស្បែកក្រិនគគ្រាតរបស់នាងបានធ្វើឲ្យគេមានអារម្មណ៍មិនល្អនៅពេលប្រៀបធៀបជាមួយប្រពន្ធអ្នកដទៃ។ លក្ខណៈរូបរាងរបស់ប្រពន្ធ ធ្វើឲ្យគេចាប់ផ្ដើមមានអារម្មណ៍ធុញទ្រាន់ ហើយនៅពេលឃើញប្រពន្ធ គេក៏គិតឃើញតែរឿងពិបាកៗចិត្តកាលពីមុន។ គេគិតថាជីវិតគូរបស់គេទាំងពីរប្រហែលជាល្មមត្រូវបញ្ចប់ហើយ។

គេបានរៀបចំលុយក្នុងកុងឲ្យប្រពន្ធ ៣០ម៉ឺនដុល្លារ ដែលគ្រប់គ្រាន់ឲ្យនាងកសាងជីវិតថ្មីបាននៅក្នុងក្រុង។ គេមិនមែនជាមនុស្សប្រុសគ្មានទំនួលខុសត្រូវនោះទេ ដូច្នេះហើយគេបានរៀបចំផែនការអនាគត់ទុកឲ្យប្រពន្ធ។ បើគេមិនធ្វើដូច្នេះ គេប្រាកដជាមានអារម្មណ៍ថាខុសឆ្គងមិនខាន ព្រោះមិនចង់ឲ្យប្រពន្ធលំបាក។នៅទីបំផុតគេក៏សុំលែងលះគ្នាជាមួយប្រពន្ធ។ នាងទទួលយកសំណើររបស់ប្ដីដោយស្ងប់ស្ងៀម មិនតវ៉ាអ្វីទាំងអស់។ ដល់ថ្ងៃដែលនាងត្រូវរើចេញទៅនៅផ្ទះដែលគេទិញទុកឲ្យ ពេលរសៀលគេគិតថានឹងត្រលប់មកជួយរើអីវ៉ាន់ប្រពន្ធ ហើយនោះក៏ជាការបិទឆាកស្នេហាជាង ២០ឆ្នាំរវាងអ្នកទាំងពីរដោយស្ងៀមស្ងាត់ដែរ។រយៈពេលធ្វើការពេញមួយព្រឹក ដោយសារអារម្មណ៍ចេះតែរសាប់រសល់ ដល់ពេលរសៀលក៏ប្រញាប់ត្រលប់ទៅផ្ទះ ហើយក៏ដឹងថាប្រពន្ធបានចេញពីផ្ទះបាត់ទៅហើយ។ នាងបានទុកកូនសោរផ្ទះដែលគេទិញឲ្យ ជាមួយសៀវភៅធនាគារមានប្រាក់ ៣០ម៉ឺនដុល្លារដែលគេផ្ញើទុកឲ្យនាង ព្រមទាំងសំបុត្រមួយច្បាប់ដែលសរសេរថា…“ខ្ញុំទៅហើយណា ខ្ញុំនឹងត្រលប់ទៅនៅផ្ទះម្ដាយខ្ញុំ។ កម្រាលពូក ភួយបោករួច និងហាលស្ងួតអស់ហើយ ខ្ញុំបត់ទុកនៅខាងស្ដាំទូខោអាវ។ អាកាសធាតុត្រជាក់ កុំភ្លេចយកវាមកប្រើ។ អាវឈុតទាំងអស់ទុកនៅក្នុងទូខោអាវ ស្រោមជើង ខ្សែក្រវ៉ាត់ គឺទុកនៅផ្នែកខាងក្រោមទូ។ ពេលខ្ញុំចេញទៅ កុំភ្លេចញ៉ាំថ្នាំ ក្រពះបងមិនសូវល្អ ខ្ញុំបានផ្ញើមិត្តភ័ក្ដិឲ្យទិញថ្នាំទុកឲ្យបងហើយ គួរតែល្មមអាចទុកញ៉ាំបានកន្លះឆ្នាំ។នៅមានរឿងមួយទៀត បងឧស្សាហ៍ភ្លេចកូនសោរផ្ទះញឹកញាប់ ចឹងហើយខ្ញុំបានផ្ញើកូនសោរសាគួរនៅកន្លែងសន្តិសុខយាម បើសិនភ្លេចអីអាចទៅយកនៅទីនោះបាន។ នៅពេលព្រឹកមុនចេញទៅធ្វើការ កុំភ្លេចបិទបង្អួច ព្រោះបើមានភ្លៀង វានឹងសាចចូលផ្ទះធ្វើឲ្យកម្រាលឥដ្ឋក្នុងផ្ទះសើម និងខូចបាន។ ខ្ញុំបានធ្វើគាវដែលបងចូលចិត្តទុកនៅក្នុងផ្ទះបាយ ពេលមកវិញអាចស្ងោរហូបខ្លួនឯងបាន។”

អក្សររបស់នាងក្នុងសំបុត្រមើលទៅអាក្រក់បន្តិច ប៉ុន្តែគ្រប់តួអក្សរគឺបានបង្ហាញពីទឹកចិត្តដ៏ជ្រាលជ្រៅ ធ្វើឲ្យបុរសជាប្ដីមានអារម្មណ៍ថាឈឺពេញដើមទ្រូង។ គេអង្គុយសម្លឹងមើលគាវដែលនាងខ្ចប់ទុកឲ្យ ធ្វើឲ្យគេនឹកដល់កាលពី ២០ឆ្នាំមុននៅពេលដែលគេនៅជាជាងសំណង់ក្រីក្រម្នាក់ នឹកដល់សំឡេងចិញ្ច្រាំបន្លែសម្រាប់ខ្ចប់គាវឲ្យគេ ធ្វើឲ្យគេមានក្ដីសុខ និងសន្យាជាមួយខ្លួនឯងថា  “ខ្ញុំនឹងធ្វើឲ្យនារីម្នាក់នេះមានក្ដីសុខបំផុត”គេប្រញាប់ជិះឡានចេញទៅតាមប្រពន្ធភ្លាម។ កន្លះម៉ោងក្រោយមក គេក៏បានជួបប្រពន្ធនៅស្ថានីយរថភ្លើង។ រាងកាយរបស់គេបែកញើសជោគ ហើយក៏និយាយទាំងអារម្មណ៍ឆេវឆាវថា៖ “ហើយចង់ទៅណា ខ្ញុំទើបតែចេញពីធ្វើការ ហត់នឿយពេញមួយថ្ងៃ មកផ្ទះវិញមិនទាន់បានហូបបាយ នេះឬតួនាទីរបស់ប្រពន្ធ? ទៅផ្ទះយើងវិញឥលូវនេះ!”។

ប្រពន្ធរបស់គេរលីងរលោងទឹកភ្នែក ហើយក៏ងើបឡើងដើរតាមពីក្រោយប្ដី។ ស្នាមទឹកភ្នែករបស់នាងក៏ប្រែក្លាយជាស្នាមញញឹម ប៉ុន្តែនាងមិនដឹងឡើយថាបុរសដែលដើរនៅខាងមុខ ពេលនោះយំខ្លាំងណាស់។ មនុស្សប្រុសម្នាក់នេះភ័យខ្លាចខ្លាំងណាស់ នៅពេលជិះឡានមកស្ថានីយរថភ្លើង។គេខ្លាចថានឹងរកនាងមិនឃើញ ខ្លាចបាត់បង់នាងទៅអស់មួយជីវិត។ គេជេរ និងបន្ទោសខ្លួនឯងថា ហេតុអីល្ងង់បែបនេះ? ល្ងង់ហួសហេតុដែលគិតថានឹងបោះបង់មនុស្សស្រីដែលខ្លួនស្រឡាញ់ខ្លាំង មនុស្សស្រីដែលរួមសុខរួមទុក្ខជាមួយគេអស់ជាង ២០ឆ្នាំ ហើយក៏ក្លាយជាចំណែកមួយក្នុងជីវិតដែលមិនអាចខ្វះបាន។

ក្ដីសុខ សុភមង្គលពិតប្រាកដ សម្រាប់គ្រួសារនីមួយៗមិនមែនអាស្រ័យទៅលើចំនួនលុយក្នុងកុងធនាគារនោះទេ ប៉ុន្តែវាគឺជាការយល់ចិត្ត ការសន្ដោស និងស្នាមញញឹមរបស់មនុស្សជាទីស្រឡាញ់។ សូមកុំភ្លេចមនុស្សដែលលំបាកមកជាមួយគ្នា បើគ្មានថ្ងៃនោះទេ ក៏អាចមិនមានអ្នកក្នុងថ្ងៃនេះដែរ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

ហារាសាស្ត្រ2 weeks ago

លាភធំមកដល់ហើយ! ដាច់ខាតអានហើយស៊ែរចេញ មហាឆ្នាំទាំង៧ង៉ូវហេងល្អ មាស ប្រាក់ហោះចូលផ្ទះឆាប់ៗនេះ

បរទេស2 weeks ago

នារីម្នាក់ត្រូវគ្រួសារខាងប្ដីមើលងាយខ្លាំង និងដេញនាងចេញពីផ្ទះដោយមើលងាយថាមុខអាក្រក់ មានអីខឹងចិត្តពេករត់ទៅកែសម្ផស្សត្រឡប់មកវិញប្ដីស្ទើរគាំងបេះដូង

ប្លែកៗ2 weeks ago

អ្នកភូមិឆ្ងល់គ្រប់គ្នា!! ហេតុអ្វីបានជាបុរសចំណាស់ម្នាក់នេះ ចេះតែកាប់ដីរាល់ថ្ងៃបែបនេះចឹង មានអី ៣០ឆ្នាំក្រោយមក ទើបដឹងកាពិតថា..(មានវីដេអូ)

Uncategorized2 weeks ago

ក្តៅ.ៗ ដឹងការពិតហើយ នេះជាមូលហេតុនៅពីក្រោយការផ្ទ.ុះករណីឆ្ល.ងជាសហ.គមន៍២០ កុម្ភ: ២០២១ ដែលកក្រើ.កកណ្តាលក្រុងភ្នំពេញ

ហារាសាស្ត្រ2 weeks ago

ស៊ែរយកលាភទាំងអស់គ្នា! ឆ្នាំនាំមហាសំណាងទាំង៥ ទៅណាមានគេថែរក្សាជួបរឿងល្អលាភធំក្នុងជីវិត ប្រញាប់អានហើយស៊ែរចេញ

បរទេស2 weeks ago

ធ្វើចឹងកើតទៀត!! លើកទីមួយហើយ ដែលឃើញប្ដីពពោះជំនួសប្រពន្ធ តែពេលដឹងមូលហេតុ​ ការពិតព្រោះតែខាងប្រពន្ធគឺជា…

បរទេស2 weeks ago

រំជួលចិត្តណាស់! ក្រោយទទួលជោគជ័យ កូនស្រីបាននាំយកសញ្ញាបត្រ មកសំពះបាតជើងឪពុកម្តាយដល់ចំការអំពៅ ហើយបានពោលបែបនេះថា..(វីដេអូ)

Uncategorized1 week ago

កូនក្រមុំយំគ.គ្រូក ស.ន្លប់បាត់មាត់ឈឹង ព្រោះខំខ្ចីលុយគេការ តែដល់ថ្ងៃការ កូនកំលោះបោះសម្ដីបែបនេះ

ប្លែកៗ2 weeks ago

ហេតុតែ ចង់បានប្ដី!! ពួកសិស្សស្រីមួយចំនួន កំពុងនាំគ្នាផ្អើល ទៅបញ្ចូលមន្តស្នែហ៍ ដោយដេកធ្វើដូចជា…(មានវីដេអូ)

Uncategorized2 weeks ago

កំសត់ណាស់! កូនៗអង្គុយសំ.ពះសុំសប្បុរសជនឲ្យជួយ បន្ទាប់ពីម្ដាយស្លា.ប់សូម្បីមឈូសដាក់ស.ពក៏គ្មាន…(វីដេអូ)

សង្គម2 weeks ago

គួរឲ្យអាសូរណាស់!! ថ្ងៃជូនដំណើរកូនលើកចុងក្រោយ ឪពុកបានត្រឹមតែអង្គុយមើលគេលើកកូនយកទៅបញ្ចុះទាំងមិនអាចជួយអ្វីបាន ព្រោះតែពុក..(មានវីដេអូ)

ប្លែកៗ1 week ago

អាយុថ្លៃមែន.. ពីឡុត និងអ្នកដំនើរថតរូបហ្សែល.ហ្វី ធ្វើព្រងើ.យក្រោ.យពេ.លយន្តហោះធ្លា.ក់ចូលទឹករួច (វីដេអូស្តែ.ងៗ)

បរទេស2 weeks ago

ព្រះអើយ !! ឡានជាង១៣០គ្រឿង បានបុកតកន្ទុយគ្នាបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សអស់៦នាក់ដោយសារតែ…(មានវីដេអូ)

ព័ត៌មានថ្មីៗ2 weeks ago

មកវិញហើយ! ទីបំផុតលោក សុវណ្ណ រិទ្ធី ទទួលបានដំណឹងដ៏រំភើបមួយនេះ ដោយសារលោកត្រូវបាន…

តារា&កម្សាន្ត2 weeks ago

ឆាកជីវិត​ ពិតជាមើលមិនឃើញមែន!! អតីតថៅកែផលិតកម្ម KH Promotion ធ្លាក់ខ្លួនដល់ថ្នាក់ដើរលក់…

Copyright © 2020 by Topcam