បរទេស
ពិតជាប្លែកមែន! តាចាស់អាយុ៧០ឆ្នាំរៀបការជាមួយប្រពន្ធអាយុទើបតែ២០ឆ្នាំ យកថ្លៃទឹកដោះវិញកប់ពពក តែត្រូវស្បថជាមួយគ្នាថា…
បរទេស៖ កាលពីពេលថ្មីៗនេះមានពិធីមង្គលការក្នុងប្រទេសឡាវមួយដែលមានកូនកំលោះជាមនុស្សចាស់អាយុ ៧០ឆ្នាំចំនែកកូនក្រមុំវិញសាច់ខ្ចីល្វក់មានអាយុទើបតែ ២០ឆ្នាំបានសម្រេចចិត្តរៀបការជាមួយគ្នា
រឿងនេះផងដែរបានបង្កឲ្យការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ដែលត្រូវបានគេស៊ែរ និងខមិនបញ្ចេញមតិយោបល់ជាច្រើនបន្តៗគ្នាផងដែរ។ បើយើងតាមតាមប្រភពព័ត៏មានបានប្រាប់ពីមូលហេតុដែលនាងក្រមុំសាច់សខ្ចីនេះបានសម្រេចចិត្តយល់ព្រមរៀបការជាមួយមនុស្សចាស់ ដែលមានអាយុស្មើរលោកតារបស់នាងបែបនេះថា ដោយសារតែលោកតាម្នាក់នោះបានឲ្យថ្លៃបណ្តាការយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមានដូចជា មាសសុទ្ធមានតម្លៃ ៩៩លានបាត ផ្ទះមួយខ្នងព្រមទាំង ឡានស៊េរីទំនើបមួយគ្រឿងផងដែរ។
ក៏ប៉ុន្តែរឿដែលមិនគួរអោយជឿនោះគឺ នាងនឹងស្ថិតនៅក្រោមកិច្ចសន្យាថាបើប្រពន្ធមើលថែប្ដីមិនបានល្អទេ ពួកគេនិងចែកផ្លូវគ្នាហើយខាងស្រីទទួលបានទ្រព្យសម្បត្តិតែ២០ភាគរយប៉ុណ្ណោះ។ ដែលរឿងនេះផងដែរបានធ្វើអោយមតិមហាជនជាច្រើនបានបញ្ចេញមតិយោបល់ផ្សេងៗគ្នាថា៖
ជីវិតប្តីប្រពន្ធ មិនមែនជារឿងងាយស្រួលនោះឡើយ ក្រៅពីរស់នៅយល់ចិត្តគ្នា អធ្យាស្រ័យគ្នា យើងក៏ត្រូវចេះអត់ឱន និងរក្សារឿងឯកជនប្តីប្រពន្ធបានល្អដែរ។ ធម្មតាប្តីប្រពន្ធដែលរស់នៅជាមួយគ្នាដូចជាចាននៅក្នុងរាវ រមែងតែងមានការឈ្លោះប្រកែក និងរឿងមិនពេញចិត្តមួយចំនួន ដែលគួរតែពិភាក្សាគ្នា និងនិយាយគ្នាដោយសន្តិវិធី ដោយមិនមែនជាការនិយាយប្រាប់អ្នកដទៃផ្តេសផ្តាសឡើយ។ ជាពិសេសមនុស្សក្នុងសង្គមនេះ កាន់តែគួរឱ្យខ្លាច សម្តីមួយម៉ាត់អាចឱ្យអ្នកដទៃវាយតម្លៃប្តីប្រពន្ធ និងគ្រួសាររបស់អ្នកហើយ ដូចពាក្យចាស់ថាភរិយាត្រូវរក្សាភ្នក់ភ្លើងទាំងបីគឺ
១. ភ្លើងក្រៅ ភ្លើងក្នុង គឺប្រយ័ត្នកុំឱ្យមានជម្លោះទាំងញាតិក្រៅផ្ទះ និងញាតិក្នុងផ្ទះ។
២. យកចិត្តទុកដាក់ឱពុកម្ដាយទាំងសងខាង ទើបមានសុភមង្គល។
៣. យកចិត្តទុកដាក់ប្រណិប័តន៍ស្វាមី។ តើបងប្អូនមានមតិយោបល់យ៉ាងណាដែរ?
អត្ថបទដើយ៖ top-cambodia