សង្គម
សូមជួយស៊ែរបន្តផង ! ប្រសិនបើប្អូនជួប ហេតុការណ៍បែបនេះ សូមកុំឲ្យចុះពីលើរថយន្តអោយសោះ ព្រោះនេះ គឺជា ក រ ណី…
ចោ រ សម័យនេះ គឺមានល្បិចច្រើនណាស់ ប្រសិនបើយើងមិនចេះ ប្រុងប្រយ័ត្ននោះទេ នោះពួកចោរទាំងនោះ និង ធ្វើការលួចទ្រព្យសម្បត្តិ របស់យើង ជាក់ជាមិនខាន។
ហើយប្រសិន បើលោកអ្នកធ្វើដំណើរ នៅលើផ្លុវស្ងាត់វិញ ដោយមិនមានប្រុងប្រយ័ត្ន នោះវានឹងធ្វើការស្ទាក់ប្លន់យើង ដោយប្រើប្រាស់វីធី ផ្សេង ដើម្បីប្លន់យើងអោយទាល់តែបាន។ហើយនេះ គឺជាវិធីសាស្ត្រថ្មីមួយ ដែលបងប្អូនទាំងអស់គ្នា គួរតែដឹងនឹងប្រុងប្រយ័ត្ន អោយខ្ពស់បំផុត ព្រោះថានេះគឺជាល្បិចរបស់ចោរ ដោយវា បានយកកូនក្មេងមកអង្គុយ នៅលើកណ្តាល ផ្លូវ ស្ងាត់នៅ ពេលយប់។
ហើយបើយើងបើករថយន្ត ទៅឃើញកូនក្មេង យើងច្បាស់ជា ចុះពីលើរថយន្ត ដើម្បីយកក្មេងចេញពីផ្លូវហើយ តែនេះគឺគ្រាន់តែជាល្បិចចោរ ដើម្បីអោយយើងចុះពីលើរថយន្តតែប៉ុណ្ណោះ។
ប្រសិនបើយើងចុះទៅយកក្មេងចេញពីផ្លូវ ពួក ចោ រទាំងនោះ នឹងចេញមកប្លន់យើងតែម្តង។ ដូច្នេះសូមបងប្អូន ប្រុងប្រយ័ត្នអោយបានខ្ពស់ នៅពេលដែលបានជួបហេតុកា រណ៍បែបនេះ គឺត្រូវពិនិត្យ មើលឆ្វេងស្តាំ អោយបាន ច្បាស់លាស់ ហើយប្រសិនជាអាច សូមកុំចុះពីលើរថយន្ត អោយសោះ ដើម្បីការពារខ្លួន អោយមានសុវត្ថិភាព។
យោងតាមគណនីហ្វេសបុក របស់ស្ត្រីម្នាក់ ដោយគាត់ធ្វើការនៅ ក្នុងសណ្ឋាគារមួយនៅទីក្រុងហូជីមិញ នៃប្រទេស វៀតណាម បានអោយបងប្អូនយើងទាំងអស់ដឹងថា ហេតុការណ៍គឺគាត់បានជួប ដោយផ្ទាល់តែម្តង ដោយគាត់មិននឹកស្មានថា នៅលើផ្លូវបត់ចូលផ្ទះនាង ទាំងកណ្តាលយប់ បែរជាមាន កូន ក្មេ ង មកអង្គុយ នៅពាក់កណ្តាលផ្លូវបែបនេះសោះ។
ហេតុការណ៍នេះផងដែរ គឺបានកើតឡើងនៅថ្ងៃទី៣១ មីនាវេលាម៉ោង ១១ និង៣០នាទី យប់ ហើយនាងមិនបានចុះពីលើរថយន្តនោះទេ ដោយនាងបានតេទៅកាន់ប៉ូលីស ដើម្បីអោយមកមើល ហេតុការណ៍មួយ បើពុំដូច្នោះទេ
ប្រហែលជាត្រូវពួកចោរទាំងនោះធ្វើសុីហើយ។នៅពេលដែលសត្ថកិច្ចមកដល់ ក៍បានធ្វើការពិនិត្យ និងសន្និដ្ឋាន អំពីហេតុការណ៍នេះថា គឺជា ក រណី ឆបោក ដើម្បីធ្វើការបញ្ចោត អោយអ្នកធ្វើដំណើរ ចុះពីលើរថយន្ត ដើម្បីធ្វើសកម្មភាពប្លន់។
ហើយក្មេងដែលអង្គុយនៅកណ្តាលផ្លូវនោះ ត្រូវបានសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរក សាច់ ញា តិ។ សរុបមកវិញ ប្រសិនបើបងប្អូន ធ្វើដំណើរនៅពេលយប់ស្ងាត់ ហើយបានជួប ហេតុការណ៍ខាងលើនេះ សូមបងប្អូនធ្វើការរាយ ការ ណ៍ទៅ កាន់សមត្ថកិច្ចដែលនៅជិតនោះជាបន្ទាន់ ដើម្បីអោយចុះមកពិនិត្យមើល ហើយមិនត្រូវចុះពី លើរថយន្តរបស់អ្នកជាដាច់ខាត និងមិនត្រូវទៅជិតឡើយ។
ការធ្វើ បែបនេះ គឺដើម្បី ការពារ សុវត្ថិភាព របស់អ្នក ពីការបោកបញ្ចោតរបស់ក្រុម ចោ រប្លន់៕