Uncategorized
អ្នកកើតឆ្នាំទាំង ៥នេះក្រពេលនៅក្មេង តែពេលចាស់ឡើង គឺមានកប់ពពក សូមបួងសួង(ស៊ែរ) យកលាភទាំងអស់គ្នា !!
អ្នកដែល កើតក្នុងឆ្នាំទាំង ៥ខាងក្រោមនេះ អាចនិយាយបានថា ជាមនុស្ស ដែលមានលាភនិងមហាសែនសំណាងហើយក្នុងមួយជីវិតរបស់អ្នក។ ថ្វីត្បិតតែ កាលនៅក្មេង អ្នកមានជីវិតរៀងលំបាក រកលុយបន្តិចមែន តែដល់ពេលចាស់ទៅ បែរជាមានលុយដ៏ច្រើនមហាសាលទៅវិញ។
ឆ្នាំទាំងអស់ ដែលមានការកែប្រែខ្សែជីវិត ពីសំណាង អាក្រក់ ទៅជាល្អក្រោយ ពេលចូលចាប់ពីពាក់កណ្ដាលខែ មករា នាថ្ងៃស្អែកខាងមុខនេះ ទៅរហូតដល់ដាច់ឆ្នាំ រួមមាន ឆ្នាំជូត , ឆ្នាំឆ្លូវ , ឆ្នាំមមី , ឆ្នាំរកា និង ឆ្នាំកុរ ។
សូមរីករាយអានជាមួយ លាភសំណាង និងជោគជតារាសី នៃឆ្នាំទាំង ៥ដូចខាងក្រោមនេះ ៖
*ឆ្នាំជូត ៖
ពេលចូលចាប់ពី ពាក់កណ្ដាលខែ មករា ថ្ងៃស្អែកនេះទៅ រហូតដល់ដាច់ឆ្នាំ សម្រាប់មនុស្សដែលកើតឆ្នាំជូត ដែលមានតំណាងដោយសត្វកណ្តុរមាស នឹងជួបសំណាងធំ ដោយរាសីស្ថិតនៅលើកំពូលភ្នំមាស ដែលអាចកែប្រែជោគវាសនាអាក្រក់កាលពីឆ្នាំចាស់ ឱ្យក្លាយមកជាល្អប្រសើរ ។
នៅក្នុងឆ្នាំថ្មីនេះ ទោះជាប្រកបការងារអ្វីរមែងបានជួបលាភធំ ហើយបើចំពោះស្ត្រីនឹងជួបលាភរស់ចូលមកជិតខ្លួនថែមទៀតផង ។
* ឆ្នាំឆ្លូវ ៖
ពេលចូលចាប់ពី ពាក់កណ្ដាលខែ មករា ថ្ងៃស្អែកនេះទៅ រហូតដល់ដាច់ឆ្នាំ សម្រាប់អ្នកកើតឆ្នាំឆ្លូវ ដែលមានរូបសត្វគោមាសធ្វើជាតំណាងក្នុងចំណោមសត្វទាំង12 សម្រាប់ជោគជតារាសីក្នុងឆ្នាំនេះ នឹងលេចឡើងត្រដែតត្រឌឹម ជួបព្រេងសំណាងល្អជាងឆ្នាំចាស់។
ទោះជាលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយ ក៏តែងទទួលបានជោគជ័យ ដ្បិតមានក្រុមមនុស្សល្អៗនៅឈរចាំជួយយិតយោងជានិច្ច ។
ដោយឡែកសម្រាប់អ្នកជាមន្ត្រីរាជការវិញ នឹងបានឡើងបុណ្យស័ក្ដិយស ដោយសារមានអ្នកមានអំណាចនៅឈរចាំជួយយិតយោងសណ្តោង និងជម្រុញពីក្រោយខ្នង។
* ឆ្នាំមមី ៖ពេលចូលចាប់ពី ពាក់កណ្ដាលខែ មករា ថ្ងៃស្អែកនេះទៅ រហូតដល់ដាច់ឆ្នាំ លោកអ្នកដែលកើតឆ្នាំមមី ដែលមានសត្វសេះមាសជាតំណាង នឹងមានភាពរហ័សរហួន អារម្មណ៍ភ្លឺថ្លា មានរាសីខ្ពស់ ជាពិសេស បានជួបនឹងក្រុមមនុស្សល្អៗ ។
នៅក្នុងវេលានេះ រឿងរ៉ាវអាក្រក់ៗទាំងប៉ុន្មានដែលកើតមានតាំងពីឆ្នាំចាស់ នឹងរលាយសាបសូន្យ ដោយជំនួសមកវិញលាភធំ ហើយគោលបំណងដែលព្រៀងទុកតាំងពីឆ្នាំកន្លងទៅនោះ នឹងបានសម្រេចដូចការគិតនៅត្រឹមឆ្នាំថ្មីនេះ ។
* ឆ្នាំរកា ៖
ពេលចូលចាប់ពី ពាក់កណ្ដាលខែ មករា ថ្ងៃស្អែកនេះទៅ រហូតដល់ដាច់ឆ្នាំ ជាឆ្នាំដែលមានរាសីខ្ពស់ និងឈរនៅលើចំណុចកំពូលនៃជើងលេខ ។
នៅក្នុងឆ្នាំនេះ បើទោះជាលោកអ្នកជួបនឹងឧបសគ្គ ឬបញ្ហាធំយ៉ាងណា ក៏មានក្រុមមនុស្សនៅចាំជួយដោះស្រាយបានយ៉ាងប្រសើរ ជាពិសេស សម្រាប់អ្នកដែលប្រកបកិច្ចការងារនៅក្នុងរដ្ឋាភិបាលតែម្ដង ។
ដោយឡែកសម្រាប់អ្នកប្រកបជំនួញជួញដូរវិញ ក៏នឹងទទួលបានភាគលាភយ៉ាងធំធេង ដែលសូម្បីតែបំណុលដែលគេជំពាក់ និងត្រូវបានគេបំភ្លេចចោលកាលពីឆ្នាំចាស់នោះ ក៏នឹងវិលត្រឡប់មកវិញផងដែរ ។
* ឆ្នាំកុរ ៖
ពេលចូលចាប់ពី ពាក់កណ្ដាលខែ មករា ថ្ងៃស្អែកនេះទៅ រហូតដល់ដាច់ឆ្នាំ ជាសត្វនាំសំណាងជាងគេក្នុងចំណោមសត្វតំណាងឆ្នាំទាំង12 ។
នៅក្នុងឆ្នាំថ្មីនេះ លោកអ្នកនឹងជួបតែសំណាងល្អៗ ទទួលបានលាភសក្ការៈយ៉ាងត្រចះត្រចង់ ។
នៅក្នុងឆ្នាំនេះផងដែរ បើសិនលោកអ្នកមានបំណង ឬគម្រោងធ្វើអ្វីមួយ សូមកុំរេរា ហើយត្រូវសម្រុកធ្វើទៅតាមគម្រោង និងជាធ្វើជាជំហានៗ ដ្បិតភាពជោគជ័យនឹងតោងនៅជាប់ខ្លួនអ្នកជានិច្ច ប៉ុន្តែលោកអ្នកក៏ត្រូវតែប្រុងប្រយ័ត្នផងដែរចំពោះមនុស្សនៅជិតខ្លួន ដែលមាននិស្ស័យយកចិត្តអ្នក។
បើមិនដូច្នោះទេ ព្រេងសំណាងនឹងត្រូវប្ដូរមកជាគ្រោះចាញ់បោកគេវិញជាមិនខានឡើយ។
យើងខ្ញុំសូមបួងសួងដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង មានទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូតទៅហោង៕
សម្រួលអត្ថបទដោយ ៖ top-cambodia