តារា&កម្សាន្ត
ជិតមានដំណឹងល្អហើយ! ក្រោយពីរស់នៅបែកគ្នា មួយរយៈស្រាប់តែលោកឧកញ៉ា ឌួង ឆាយ បង្ហោះសារបែបនេះថា
ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញសង្គម ចំពោះការលែងលះគ្នារបស់លោក ឧកញ៉ា ក្រោយភរិយារបស់លោក បង្ហោះសារតាមរយះ ហ្វសប៊ុក
យ៉ាងណាមិញយប់មិញលោកឧកញ៉ា បានបង្ហោះសារ ២ ដង ថា ថ្ងៃសីល៍នាំកូនៗមកហូបបាយ និងគេងលេងជាមួយកូនៗយប់រាត្រីនេះពីព្រោះកូនប្រុសចង់ទៅមើលបន្ទប់គេងដ៏សែនតូចរបស់ប៉ាៗ។ ថ្ងៃព្រឹកស្អែកមានកិច្ចការងារសំខាន់ដើម្បីដោះស្រាយ ហើយខ្ញុំសង្ឃឹមជឿជាក់ថាការពិតនឹងមាននៅលើលោកនេះ។ ស្នាមញញឹម របស់កូនៗគឺសេចក្តីសុខរបស់ឪពុកម្តាយគ្រប់រូប។ គ្រួសារដែលមានសុភមង្គលគឺកើតចេញពីការយោគយល់អាធ្យាស្រ័យអនុគ្រោះអត់ឱនអោយគ្នាលៈបង់គ្រប់បែបយ៉ាងជាពិសេសអារម្មណ៍ និងសេចក្តីសុខសប្បាយផ្ទាល់ខ្លួនដើម្បីកូនៗនឹងឈរលើគោលការណ៍សំរមសំរួលរកចំនុចកណ្តាលរួមគ្នាដោះស្រាយទើមបញ្ចប់រាល់បញ្ហាដោយសន្តិវិធី និងសន្តិភាពបានមិនមែនការលាបពណ៍ចោទប្រកាន់យកឈ្នះចាញ់គ្នានោះទេ
ហើយក្រោយបន្តិចមកគាត់ក៏បានបង្ហោះសារបែបនេះបន្តទៀតថា៖ សប្បាយចិត្តណាស់បានកូនៗមកគេងជាមួយ។ រាត្រីសួស្តីណាពូមីងបងប្អូនទាំងអស់គ្នាពីបន្ទប់គេងថ្មីមួយខែចុងក្រោយនេះ
គុណ 1,000 សំពៅ ទោសមួយចូលទៅរលាយខ្ទេចខ្ទីគ្មានសល់
មនុស្សមិនមែនជាទេវតាដែលធ្វើមិនចេះខុស កំហុសខុសឆ្គងតែងតែមានក្នុងនាមជាមនុស្ស មានរូប មានទុក្ខ មានការយល់ច្រលំរមែងតែងតែធ្វើអោយយើងមានការគុំគួនក្តៅក្រហាយ ស្អប់ខ្ពើមគ្នា លាបពណ៍ ចោទប្រកាន់ ថ្កោលទោសគ្នា អត់រឿង ធ្វើអោយមានរឿង រឿងតូចធ្វើអោយរឿងធំ សំខាន់បំផុតចង់រស់នៅអោយមានសេចក្តីសុខ សុភមង្គល សិរិសួស្តី ត្រូវជៀសវាងការយល់ច្រលំ គឺត្រូវមាន 4 ប្រការនៅក្នុងចិត្តអារម្មណ៍
1. យោគយល់ 2. អនុគ្រោះ 3. អាធ្យាស្រ័យ 4. សួរនាំស្តាប់ហេតុផល