បរទេស
គួរឲ្យអាសូរណាស់ ! ទារក អាយុទើបតែ ៤ ខែ ត្រូវ ស្លា . ប់. ក្នុងភ្នក់ភ្លើង យ៉ាងរន្ធត់បំផុតព្រោះ…
កាល ពី ទៀប ភ្លឺ វេលា ម៉ោង ប្រ មាណ ជា ៤ និង ៣០ នាទី ក្នុង ថ្ងៃ ទី ១១ ខែមករា ឆ្នាំ ២០២១ នេះ មាន ហេតុ ការណ៍ យ៉ាង រន្ធត់ មួយ បាន កើត ឡើង នៅ ក្នុងទី ក្រុង បាង កក ប្រទេសថៃ ដោយ ទារក អាយុ ៤ ខែ ម្នាក់ ត្រូវ បានស្លាប់ បាត់ បង់ ជីវិត ក្នុង អណ្ដាត ភ្លើង ក្រោយ មាន ហេតុ ការណ៍ ឆាប ឆេះ ផ្ទះ មួយ កន្លែង។
តាម ការ ឱ្យ ដឹង ពី អា ជ្ញាធរ ថា ផ្ទះ មួយ ខ្នង ដែល សាង សង់ ឈើ ខាង លើ និង ថ្ម ខាង ក្រោម មាន កម្ពស់ ២ ជាន់ ត្រូវ បាន អណ្ដាតភ្លើង ឆាប ឆេះ យ៉ាង សន្ធោ សន្ធៅ នៅ វេលា ទៀប ភ្លឺ ព្រឹក ថ្ងៃទី ១១ ខែ មករា នេះ។
ក្រោយ ពី ទទួល បាន ដំ ណឹង ពី អាជ្ញាធរ មូល ដ្ឋាន ក្រុម ពន្លត់ អគ្គី ភ័យ បាន ចុះ ទៅ អន្តរាគមន៍ ភ្លាមៗ ដោយ ចំ ណាយ ពេល ប្រ មាណ ជា ២០ នាទី ទើប អាច ពន្លត់ បាន។ ក្នុង ហេតុ ការណ៍ ដ៏ អា ក្រក់ នេះ មាន មនុស្ស ៤ នាក់ ត្រូវ រង របួស ដោយ សារ ហេតុ ការណ៍ នេះ និង បាន បញ្ជូន ទៅ មន្ទីរ ពេទ្យ ភ្លាមៗ ។
អ្វី ដែល កាន់ តែ រន្ធត់ បំ ផុត នោះ ក្រុម មន្រ្តី ប៉ូលិស បានប្រទះ ឃើញ សាក សព ទា រក អាយុ ប្រ មាណ ជា ៤ ខែ បាន ឆេះ ខ្លោច នៅបន្ទប់ ជាន់ ទី ២ មើល ទៅ គួរ ឱ្យ សង្វេក យ៉ាង ខ្លាំង ។យោង តាម ការសាក សួរ ពី ក្រុម មន្រ្តី ប៉ូ លិស បាន ឱ្យ ដឹង ផង ថា ដោយ សារ តែ អណ្ដាត ភ្លើង ឆេះ ខ្លាំង ពួក គេ មិន អាច ជួយ សង្គ្រោះ ទា រក នោះ ទាន់ ពេល វេលា ទេ ហើយ មាន តែ មនុស្ស ធំ ប៉ុណ្ណោះ ដែល អាច រួច ផុត ពី ហេតុ ការណ៍ អា ក្រក់ នេះ បាន។
លើស ពី នេះ សមត្ថកិច្ច បាន បន្ថែម ទៀត ថា ផ្ទះ នៅ ទី តាំងកើត ហេតុ នេះ ធ្លាប់ ត្រូវ បាន ភ្លើង ឆេះ មក ២ ដង រួច មក ហើយ ដែរ៕