Connect with us

ព៍ត៍មានសង្គម

បងស្រីម្នាក់គាត់ឆ្ងល់ហេតុអ្វីបានជាភ្លើងអគ្គិសនីផ្ទះគាត់អស់ច្រើនរហូតដល់2 លានរៀលជាង អីលូវមូលហេតុ​រកឃើញហើយ​……

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនីហ្វេសប៊ុកឈ្មោះថា ម៉ាក់ លីហេង បានបង្ហោះរូបភាពវិក័យបត្រភ្លើងប្រចាំខែមីនា ដែលឃើញថ្លៃសរុបអស់រហូតដល់ជាង ២លានរៀល និងបានធ្វើឲ្យសមីខ្លួនមានការងឿងឆ្ងល់ ហើយបានសាកសួរទៅកាន់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមថាមាននរណាជួបបញ្ហា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខុសប្រក្រតីដូចជារូបគាត់ដែរឬយ៉ាងណា។ មិនយូរប៉ុន្មានអគ្គិសនីកម្ពុជាក៏បានចេញមុខបំភ្លឺករណីនេះ ដោយអគ្គិសនីកម្ពុជាបានសរសេរថា ៖សូមបំភ្លឺករណីម្ចាស់គណនី Facebook ឈ្មោះ ម៉ាក់ លីហេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានឈ្មោះនៅលើវិក្កយបត្រប្រើប្រាស់ថាមពលអគ្គិសនីឈ្មោះ PRAK NALY ឲ្យបានជ្រាបថា៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទី ក្រុមការងារបានចុះពិនិត្យឃើញថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រព័ន្ធនាឡិកាស្ទង់ ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់អតិថិជនមាន ម៉ាស៊ីនត្រជាក់ ០១គ្រឿង ទូរក្លាសេ ០២គ្រឿង កង្ហារ ០២គ្រឿង ឆ្នាំងដាំបាយ ០១គ្រឿង និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការពិនិត្យប្រវត្តិទូទាត់ប្រាក់របស់ម្ចាស់គណនី Facebook ឈ្មោះ ម៉ាក់ លីហេង ដែលមានឈ្មោះនៅលើវិក្កយបត្រប្រើប្រាស់ថាមពលអគ្គិសនីឈ្មោះ PRAK NALY ឃើញថា អតិថិជនមានបញ្ហាលើវិក្កយបត្រពីរក្នុងខែមីនា និងខែមេសាគឺ៖ក្កយបត្រទី១ ធ្វើនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានបំណុលសរុប ៧៩៤,៩៨០រៀល ផុតកំណត់បង់ប្រាក់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែពុំទាន់ទូទាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិក្កយបត្រទី២ ធ្វើនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មានបំណុលសរុប ១,៣៨៣,៧៨០រៀល និងបំណុលបូកយោងខែមីនា ៧៩៤,៩៨០រៀល ដូចនេះបំណុលសរុបទាំង២ខែគឺ ២,១៧៨,៣៣០រៀល។ ប្រសិនបើអតិថិជនទាំងអស់ ទូទាត់វិក្កយបត្រយ៉ាងយូរមុនថ្ងៃផុតកំណត់នៅលើវិក្កយបត្រនោះមិនមានជាប់បំណុលយោងមកខែថ្មីទៀតទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Trending

Copyright © 2021 by TopCam