Connect with us

កម្សាន្ត

​ អាណិតលោកតាណាស់! គាតថាមិនទាន់បានលក់អស់សូម្បីតែមួយចង្កាក់ផង តើតានឹងបានប្រាក់មកពីណាសម្រាប់ទិញអាហារថ្ងៃស្អែក?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសថៃ:ជាការពិតណាស់ ជីវិតមនុស្សម្នាក់ៗតែងតែជួបការលំបាក និងត្រូវស៊ូទ្រាំដើម្បីរកស៊ី ចិញ្ចឹមក្រពះ។ ជាក់ស្ដែង កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកមួយឈ្មោះ Saharat Yean បានបង្ហោះរូបភាពពីការលំបាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របស់អ៊ំប្រុសម្នាក់ដែលខំ តស៊ូលក់ប្រហិតស្ងោរដល់រំលងអធ្រាត្រ។យោងតាមការបង្ហោះនោះបានសរសេររៀបរាប់ថា៖ខណៈពេលកំពុងបើកបរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានប្រទះឃើញរទេះលក់ប្រហិតស្ងោរមួយដែលនៅចិញ្ចើមផ្លូវ និងអ៊ំប្រុសម្នាក់កំពុងអង្គុយរង់ចាំមនុស្សមកទិញយ៉ាងកម្សត់។ ខ្ញុំក៏បានចូលទៅជួយទិញរួចសួរទៅគាត់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុអ្វីបានជាអ៊ំមិនទាន់ទៅផ្ទះ? គាត់ក៏តបវិញថា អ៊ំមិនទាន់បានលក់អស់សូម្បីតែមួយចង្កាក់ផង តើអ៊ំនឹងបានប្រាក់មកពីណាសម្រាប់ទិញអាហារថ្ងៃស្អែក?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកអ៊ំប្រុសក៏បើកឆ្នាំងប្រហិតស្ងោរ ដែលបានឲ្យឃើញថា ប្រហិតគឺនៅពេញឆ្នាំងទាំងអស់។ឃើញដូច្នេះ លោក Saharat Yean មានការអាណិតអាសូរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏បានជួយទិញប្រហិតស្ងោរទាំងអស់ទៀតផង។ អ៊ំប្រុសបានឲ្យដឹងដែរថា សព្វថ្ងៃនេះគាត់រស់នៅជាមួយប្រពន្ធ គ្មានសាច់ញាតិឬកូនចៅម្នាក់ឡើយ។ ដូច្នេះហើយបានជាត្រូវតស៊ូរកស៊ីដើម្បីចិញ្ចឹមខ្លួនឯងនិងប្រពន្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Saharat Yean ក៏បានចាប់ផ្ដើមរៀបចំរៃអង្គាសទឹកប្រាក់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមណាដែលមានចិត្តចង់ជួយទៅដល់អ៊ំប្រុស។ ក្រោយមក លោក Saharat Yeanរួមជាមួយនឹងក្រុមការងារបានចុះទៅដល់លំនៅដ្ឋានរបស់អ៊ំប្រុសផ្ទាល់ ដើម្បីប្រគល់ប្រាក់ដែលបានមកពីការរៃអង្គាស និងសម្ភារៈមួយចំនួនជូនទៅដល់អ៊ំប្រុសផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Trending

Copyright © 2021 by TopCam