Connect with us

កម្សាន្ត

ពិតជាមិនធម្មតាមែន! មុខរបរត្បាញកន្ទេលរបស់លោកយាយ​ និងចៅស្រីម្នាក់ ក្នុងមួយខែអាចរកចំនូលរហូតដល់…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ភាគច្រើនបានប្រកបមុខរបរត្បាញកន្ទេលក្រហមលក់ ដែលនៅក្នុងមួយរដូវពី៣ ទៅ ៤ខែ អាចត្បាញកន្ទេលបានពី ៨០ ទៅ១០០ កន្ទេល ដែលកម្លាំងពលកម្ម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងលទ្ធភាពនេះ អាចរកប្រាក់ចំណូលបានពី ៣លានទៅ ៤លានរៀល ក្នុងមួយគ្រួសារ។ជួបជាមួយ ស្រ្តីវ័យជាង៧០ឆ្នាំម្នាក់ ខណៈកំពុងរៀបចំទុកដាក់កក់ដែលជ្រលក់ថ្នាំនៅក្រោមផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាននិយាយថាអ្នកស្រី បានប្រកបមុខរបរតម្បាញកន្ទេលក្រហមនេះតាំងពីអាយុ ១២ឆ្នាំមកម្ល៉េះ គឺរៀនចេះតៗគ្នាពីម៉ែឪ និងដូនតាមក ហើយបច្ចុប្បន្នកូនចៅគាត់ក៏បានរៀនចេះត្បាញកន្ទេលតៗគ្នាពីគាត់ ដូចជាអ្នកក្នុងភូមិនេះដែលមានជាច្រើនគ្រួសារផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះកក់ និងក្រចៅដែលជាវត្ថុធាតុដើមសំរាប់ត្បាញកន្ទេល ត្រូវដាំដោយខ្លួនឯងទៅតាមសមត្ថភាព នៃក្រុមគ្រួសារ ដែលអាចត្បាញកន្ទេលបាន មានរយៈពេលពី ១ខែ ទៅ ១ខែកន្លះទើបទទួលផល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកទឹកថ្នាំសំរាប់ជ្រលក់ពណ៌កន្ទេល ត្រូវទិញយកមកពីទីផ្សារ។ដោយឡែក នៅក្រោមផ្ទះអ្នកមីងម្នាក់ទៀត កុមារីជំទង់ ២នាក់បងប្អូន មានអាយុ ១០ឆ្នាំ និង១២ឆ្នាំ កំពុងត្បាញកន្ទេលបាននិយាយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកនាងបានរៀនត្បាញកន្ទេលពីម្តាយតាំងពីអាយុ ៨ឆ្នាំ ដែលពេលនេះឆ្លៀតពីការរៀនសូត្រ ពួកនាងតែងជួយត្បាញកន្ទេល ដើម្បីជួយរកប្រាក់ឲ្យម្តាយសម្រាប់ផ្គង់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ ដែលក្នុង១ថ្ងៃ ពួកនាងអាចត្បាញកន្ទេលតូចៗ ជួយរកចំណូលជូនក្រុមគ្រួសារបានខ្លះៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកភូមិព្រែករាំង ជាអ្នកត្បាញកន្ទេលក្រហម សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋខ្មែរ សូមជួយគាំទ្រទិញផលិតផលកន្ទេល ក្រហមរបស់អ្នកភូមិព្រែករាំងពួកគាត់ផង ដើម្បីជួយរក្សាស្នាដៃ និងមរតក ដែលបន្សល់តាំងពីដូនតាមក និងម៉្យាងទៀត ក៏ដើម្បីជួយលើកស្ទួយជីវភាពប្រជាពល រដ្ឋនៅតាមជនបទឲ្យមានការងារធ្វើនិងមានជីវភាពធូរធាផង៕

Trending

Copyright © 2021 by TopCam