Connect with us

កំសាន្ត

ទីបំផុត តារាកំប្លែង វ៉ាន់ នីឡា បានជួប យ៉ង់ ស្រីនីត ហើយ ថែមទំាងបង្ហាញអារម្មណ៍ពិត ថា…

កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ គេប្រទះឃើញបងប្រុសម្នាក់ឈ្មោះក្នុងហ្វេសប៊ុក “ចៅមាណព Chavmeanup” បានបង្ហោះរូបភាពពី កុមារីម្នាក់ ឈ្មោះ យ៉ង់ ស្រីនីត អាយុ ១១ឆ្នាំ នៅភាគឦសាន ដែលជា

សិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី ហើយបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖
“ស្នាមញញឹមនៃសេចក្ដីសង្ឃឹម របស់កុមារីម្នាក់ នៅខេត្តមណ្ឌលគីរី ដែលចង់សិក្សា

ហើយចង់ប្រែក្លាយអនាគតគ្រួសារ នឹងសំរេចបំណងប្រាថ្នាជា អ្នកគ្រូបង្រៀន និងជាសិល្បការិនី។ បន្ទាប់ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាងបានច្រៀងបទចំរៀង ដែលនាងច្រៀងពីរោះអោយយើងទាំងអស់គ្នាស្តាប់ បន្ទាប់ពីទស្សនារមណីដ្ឋានទឹកធ្លាក់ដាក់ដាំរួច”។

ក្រោយៗមក ធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ ស្រីនី។ ហើយម្សិលមិញនេះ នាថ្ងៃទី ២០ ខែវច្ឆិកា ឆ្នាំ ២០២០ ស្រីនីត និងម្តាយ បានធ្វីដំណើរមកភ្នំពេញហើយ ដើម្បីថតកុនជាមួយ នាយ ពាក់មី។
មិនត្រឹមតែប៉ុណ្ណោះ ស្រីនីត បានបង្ហាញខ្លួន ថតឲ្យសំអាងការ ប្រសិទ្ធសិរី

ដោយស្លៀកសំលៀកបំពាក់បុរាណ យ៉ាងស្រស់ស្អាត គួរឲ្យគយគន់។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ តារាកំប្លែងស្រីវ័យក្មេង

កញ្ញា វ៉ាន់ នីឡា ដែលត្រូវជា កូនស្រីបង្កើត របស់លោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បានជួប ស្រីនីត ហើយ ថែមទំាងលាន់មាត់សរសើរថា “បានជួបហើយ គួរអោយស្រឡាញ់ណាស់ អូនស្រី”។