Connect with us

ជីវិតនិងសង្គម

បើមិនចង់ស៊យធំ អ្នកមានផ្ទះបែរមុខទៅទិសខាងកើតក្នុងឆ្នាំ ២០២១ ហាមធ្វើរឿងទាំងនេះ

គ្រូហុងស៊ុយដ៏ល្បី និង មានមហាជនជឿជាក់ថាពូកែទស្សន៍ទាយឆុតៗ ណាលី បានចែកចាយពីទិសហុងស៊ុយរបស់ផ្ទះ គឺគួរបែរមុខទៅទិសខាងលិចសម្រាប់ឆ្នាំ ២០២១ ដោយឡែកសម្រាប់ផ្ទះដែលបែរមុខទៅទិសខាងកើត គឺជាទិសឆុង ដូច្នេះហាមស្វានដំ ជួសជុល ឬធ្វើឱ្យរង្គោះរង្គើដាច់ខាត ។

– ផ្ទះបែរមុខទៅទិសខាងកើត ក្នុងឆ្នាំ 2021 នេះ ទិសខាងកើត ចន្លោះអង្សារ 67.6-112.5 ជាទិស San Sha ឬទិសអសូរកាយ (ឆុង 3 ត្រួតប្រចាំឆ្នាំ) ។

– ផ្ទះបែរមុខទៅទិសខាងកើតចំទិសអសូរកាយឆ្នាំនេះ បើមិនមានការជួសជុល ស្វានដំ រង្គោះរង្គើ ឬ មានគេស្វានដំ ជួសជុល ខាងមុខផ្ទះយើងទេ គឺមិនឆុងទេ តែបើមានការស្វានដំ រង្គោះរង្គើ នោះនាំស៊យដល់យើងហើយ។

– សម្រាប់អ្នកដែលរស់នៅក្នុងផ្ទះបែរទិសនេះ ក្នុងឆ្នាំនេះមានស្នេហ៍ មានប្រជាប្រិយភាពខុសធម្មតា មានការងារ និងសតិបញ្ញាល្អ (បើសិនមិនទៅស្វាដំ ជួសជុលនៅទិសនេះ តែបើមានស្វានដំទិសនេះប៉ះទិសឆុង នឹងមានបញ្ហារឿងស្នេហា បង់ខាតការងារផ្សេងៗ) ។

– ទិសខាងកើតឆ្នាំនេះ តារាសាស្ត្រស្នេហ៍ចរចូលមក បើមុខផ្ទះ ឬ ខាងកើតផ្ទះយើងមានផ្ការីកស្គុះស្គាយច្រើន នឹងធ្វើឱ្យសមាជិកក្នុងផ្ទះមានស្នេហ៍ទាក់ទាញខ្លាំង រហូតទាក់ទាញអ្នកទី 3 ចូលមកធ្វើឱ្យជីវិតគូរបស់យើងរញៃរញ៉ៃ ។

– ទិសស្នេហ៍ ល្អសម្រាប់អ្នកអត់ទាន់មានគូ តែមិនល្អសម្រាប់អ្នកដែលមានគូរួចហើយទេ ។

– ទិសឆុង 3 ត្រួត ក្នុងឆ្នាំនេះ បើប៉ះឆុងហើយពិបាកលាង ទោះលាងក៏មិនបាត់ស៊យ 100% ដែរ ហើយទោះចាប់អំពូលពណ៌ក្រហម មុខផ្ទះការពារ ក៏ការពារមិនបាន 100% ដែរ បើសិនជាមានការស្វានដំ រុះរើ ជួសជុលផ្ទះនោះ ។

– សូមប្រយ័ត្ន ហាមជួសជុលផ្ទះ ស្វានដំ រុះរើ ផ្ទះដែលបែរទិសខាងកើតក្នុងឆ្នាំនេះ ៕