Connect with us

កំសាន្ត

លង់ហើយ ! មកគយគន់សម្រស់ប្អូនស្រីកូន ភូមិភាគឦសាន្ត យ៉ង់ ស្រីនីត ពេលស្លៀកសម្លៀកបំពាក់បុរាណ ថតឲ្យសំអាងការ ពិតជាស្រស់ស្អាត មិនធម្មតាមែន(មានវីដេអូ)

មហាជនជាច្រើនប្រាកដជាស្គាល់ច្បាស់ ក្មេងស្រីម្នាក់ ដ៏ស្រស់ស្អាត និងគួរឲ្យអាណិត បានឆក់យកបេះដូងពីមហាជន និងក្នុងបណ្តាញសង្គមហ្វេសប៊ុក នាងមានឈ្មោះថា យ៉ង់ ស្រីនីត បុប្ផាភូមិភាគឦសាន បានបង្ហាញអារម្មណ៍ពិត ទាំងទឹកភ្នែក ពីការលំបាក

ដែលនាងធ្លាប់បានជួប នាពេលកន្លងមក ។ ស្រីនីត បានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត តាមរយៈរូបភាព ប៉ុន្តែជីវិតរបស់នាងពិតជាលំបាកខ្លាំងណាស់ ។
ដោយឡែកនៅថ្ងៃនេះ ប្អូនស្រីនីត បានបង្ហាញសម្រស់ដ៏ស្រស់ផូរផង់

នៅក្នុងឈុតបែបប្រពៃណីខ្មែរ ដោយនាង ថតឲ្យសំអាងការមួយ។ នៅក្នុងការតុបតែងតែ ក្នុងឈុតបែបប្រពៃណីខ្មែរ ស្រីនីត មើលទៅគឺកាន់តែស្រស់ស្អាត គួរឲ្យទាក់ទាញបំផុត។ ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sopheak Nano Make Up

បានបង្ហោះរូបភាពជាច្រើន សន្លឹករបស់ប្អូនស្រីនីត អមជាមួយសារយ៉ាងខ្លីថា “មកមើលសម្រស់ប្អូនស្រីកូន ភូមិភាគឦសាន្ត យ៉ង់ ស្រីនីត ពេលស្លៀកសម្លៀកបំពាក់បុរាណតិចមើល ប្លែកយ៉ាងណាដែរ ក្រោមការរៀបចំពិសេសពី

ប្រសិទ្ធសិរី សំអាងការ, តុបតែងមុខដោយ Sopheak Nano , រចនាសក់ Nart Make Up, ស្លៀកដោយក្រុមការងារប្រសិទ្ធសិរី សំអាងការ , ម៉ូឌែល Oun Nith_អូន នីត , អរគុណដល់ក្រុមការងារទាំងអស់គ្នា, ទទួលបង្រៀនសិស្សតុបតែងមុខនឹងសក់, វគ្គសក់VIP រយះពេល3, វគ្គផាត់មុខVIP រយះ ពេល 3 ថ្ងៃ, ទំនាក់ទំនងបានតាមរយះ ប្រអប់សារ /093 761 402។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា “មួយប៉ុសនេះស្អាតណាស់ សូមសរសើរស្នាដៃអ្នក make up និង អ្នកថត។ ជាសំណូមពរខ្ញុំ ហាមដាច់ខាតកែសម្ផស្ស រឺលៀបឡេអោយស ។ សូមរក្សារសម្រស់ធម្មជាតិគាត់បែបខ្មៅស្រអែមបែបនេះ ។ ការ make up យ៉ាងណាកុំអោយបាត់សម្រស់ដើម ។ សូមអរគុណ”។