Connect with us

កំសាន្ត

កាន់តែមើល កាន់តែស្អាត ! នេះហើយជាសម្រស់ យ៉ង់ ស្រីនីត កំពុងតុបតែងខ្លួន ថតឲ្យសំអាងការ មើលទៅពិតជាស្អាតខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នា ភ្ញាក់ព្រឺត ហើយលាន់មាត់ ថា… (មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់

ឈ្មោះ យ៉ង់ ស្រីនីត នៅភាគឦសាន ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី។ កុមារីវ័យ ១១ឆ្នាំ រូបនេះ ទៅនៅថ្ងៃអនាគត មានបំណងចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង។

ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។

ចំណែកនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ កុមារី រូបនេះ និងម្តាយ បានធ្វើដំណើរពីខេត្តមណ្ឌលគិរី មកដល់ភ្នំពេញហើយ ព្រមទំាងបានបង្ហាញខ្លួនក្នុងកម្មវិធី តូចខ្លឹមខ្លាំង បង្ហាញពីជីវិតពិតដ៏លំបាក ស្តាប់ហើយ ធ្វើឲ្យគ្រប់គ្នា ទប់ទឹកភ្នែកមិនជាប់ឡើយ។

ក្នុងនោះ គេឃើញ ពិធីការិនីដ៏ល្បីម្នាក់ គឺ សុភ័ក្រ កុសុម៉ា បានជួប កុមារីម្នាក់នេះផងដែរ ក្នុងកម្មវិធី តូចខ្លឹមខ្លាំង ។ កុសុម៉ា បានបង្ហោះសារមួយបញ្ជាក់ថា “គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបង ទោះលំបាកហត់ ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ ហូប៧នាក់

ក៏គាត់ថា មានសេចក្តីសុខ គាត់មកកម្មវិធីតូចខ្លឹមខ្លាំង គឺគាត់ចង់បានប្រាក់រង្វាន់ ទៅសងបំណុលគេ ជំនួសម្តាយ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ស៊ូៗណាស្រីនីត បងជូនកំលាំងចិត្តប្អូន”។

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃដដែលនេះ គេឃើញ ស្រីនីត កំពុងត្រូវបានគេកំពុងតែតុបតែងខ្លួន ផាត់មុខ ធ្វេីសក់ ដើម្បីថតឈុតឲ្យសំអាងការ ប្រសិទ្ធសិរី។
ឃើញបែបនេះភ្លាម ធ្វើឲ្យមហាជនជាច្រើន ភ្ញាក់ព្រឺត និងចាប់អារម្មណ៍យ៉ាងខ្លាំង នូវសម្រស់ ស្រីនីត នៅពេលនេះ មើលទៅស្អាតបែបធម្មជាតិ ល្អគន់ កាន់តែមើល កាន់តែស្អាត

ហើយក៏មានអ្នកខ្លះនិយាយថា ៖ ស្អាតណាស់, កូនហ្នឹងស្អាតពីធម្មជាតិ, ស្អាតធម្មជាតិពិតៗ, អនាគតបវកញ្ញាហើយមើលទៅ, ស្អាតដូចកូនកាត់។
ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖