Connect with us

ជីវិតនិងសង្គម

អ្នកគ្រូ ណាលី ថា ចង់ទិញ ឬធ្វើផ្ទះនៅឆ្នាំ ២០២១ ឱ្យមានហុងស៊ុយលាភចូល គួរបែរទៅទិសនេះ

អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ជាគ្រូហុងស៊ុយដ៏ល្បី និង មានមហាជនជឿជាក់ថា អ្នកគ្រូទស្សន៍ទាយឆុតៗណាស់តាមរយៈការបង្ហាញមុខជាញឹកញាប់នៅក្នុងកញ្ចក់ទូរទស្សន៍ ចំណែកឯអ្នករកស៊ីធំៗវិញ មុនពេលចង់បើកហាងរកស៊ី ឬសាងសងការិយាល័យផ្សេងៗ គេកម្រមើលរំលងពីការទស្សន៍ទាយរបស់អ្នកគ្រូណាស់ ។

និយាយដល់រឿងសាងសងផ្ទះ ឬបងប្អូនដែលចង់ទិញផ្ទះថ្មីនៅក្នុងឆ្នាំ ២០២១ នេះ អ្នកគ្រូ ណាលី បានរៀបរាប់យ៉ាងលម្អិត ថាផ្ទះគួរបែរមុខទៅទិញណាទើបល្អ មានហុងស៊ុយ ហូរលាភហូរសំណាងដល់ម្ចាស់ផ្ទះ ។ នេះជាការរៀបរាប់យ៉ាងក្បោះក្បាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកគ្រូ ណាលី ទាក់ទងនឹងទិញហុងស៊ុយរបស់ផ្ទះ ក្នុងឆ្នាំ ២០២១ ៖

«ផ្ទះដែលបែរមុខទៅទិសខាងលិចចន្លោះអង្សារ 240-300 គឺទិសលិចចំ ជាទិសធាតុមាស ជាទិសហេង ទិសលាភ ល្អបំផុតសំរាប់ឆ្នាំ2021នេះ
– ដើម្បីរៀបចំឱ្យមុខផ្ទះមានហុងស៊ុយល្អ មុខផ្ទះត្រូវស្រឡះ មានខ្យល់បរិសុទ្ធបក់ចូលមុខផ្ទះ ហាមមានរបស់ពណ៌ក្រហម ហាមមានដើមឈើបាំងចំមុខទ្វា ហាមតាំងឥវ៉ាន់រញៃរញ៉ៃបាំងមុខទ្វា មុខទ្វាផ្ទះត្រូវតែសំអាតឱ្យស្អាត កុំឱ្យមានសំរាម ឬក្លិនឆ្អេះឆ្អាបមុខផ្ទះ ។

– ហាមតាំងកូមភ្លើងក្រហម (បែបចិន) មុខផ្ទះដែលបែរទិសខាងលិចដាច់ខាត ។ បើចង់ឱ្យកាន់តែហេង អាចចាប់អំពូលភ្លើងពណ៌លឿងៗនៅមាត់ទ្វាផ្ទះខាងក្រៅសងខាងមាត់ទ្វា ឬប្រើកម្រាលជូតជើងពណ៌ធាតុដី ។

– កន្ទុយផ្ទះនៃផ្ទះបែរមុខទិសខាងលិច កន្ទុយផ្ទះគឺទិសខាងកើត ជាទិសឆុងខ្លាំងប្រចាំឆ្នាំ ហាម ស្វាន ដំ រង្គោះ រង្គើ ជួសជុលផ្ទះ នៅបរិវេណកន្ទុយផ្ទះ ទិសខាងកើត បើមិនដូច្នោះទេ ទោះមុខផ្ទះជាទិសលាភ ក៏លោកអ្នកមិនអាចចាប់លាភបានដែរ ថែមទាំងស៊យទៅវិញបើអ្នកទៅរង្គោះរង្គើរចំទិសឆុង» ៕