Connect with us

ជីវិតនិងសង្គម

កម្សត់ណាស់! ដាច់បាយច្រើនថ្ងៃ ហេវពេកទៅសុំនំគេសែនមុខហាងមកហូប

ឪពុកគេ ឪពុកយើង បងគេ បងយើង ខំមកធ្វើការឱ្យគេ ក្រែងបានលុយផ្គត់ផ្គងគ្រួសារ និងចញ្ចឹមក្រពះខ្លួនឯង តែមកធ្វើការប៉ះថៅកែបោកប្រាស់មិនព្រមបើកលុយ ដោយសារតែឃ្លានក៏ដាច់ចិត្តសុំនំ ដែលគេសែនមុខហាងមកហូបដើម្បីបំពេញក្រពះ រំងាប់សេចក្តីស្រេកឃ្លានទាំងទឹកមុខស្រពោន ។

បើតាមប្រភព គណនីហ្វេសប៊ុក យុវជន តាំង គឹមឡេង បានឱ្យដឹងថា នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ មានបងប្រុសកម្សត់ម្នាក់ បានចូលមកសុំនំសែន មុខហាងរបស់ លោក តែគាត់អត់ហ៊ានយកនំសែន ដែលដាក់ចោលនៅមុខហាងរបស់លោកឡើយ បន្ទាប់មកបុរសកំសត់ខាងលើ ក៏ដើរចូលទៅក្នុងហាងរបស់លោក សុំនំដែលសែននៅខាងមុខហាងដើម្បីហូបចម្អែតក្រពះ ជាមួយនឹងទឹកមុខស្រេកឃ្លាន ព្រោះមិនដឹងថាកាត់អត់បានហូបបាយប៉ុន្មានថ្ងៃហើយ ។

លោក តាំង គឹមឡេង ដដែលបានឱ្យដឹងថា បុរសកម្សត់ខាងលើ បានទៅធ្វើការងារជាសន្តិសុខឱ្យគេ ចំនួន ១ ខែ តែត្រូវថៅកែបោកប្រាស់មិនព្រមបើកលុយឱ្យខ្លួននោះឡើយ ហើយបច្ចុប្បន្នបុរសនេះ ត្រូវបានយុវជន តាំង គឹមឡេងទទួលធ្វើជាសន្តិសុខប្រចាំមុខហាងរបស់លោកហើយដើម្បីជួយសង្រោះ និងផ្តល់ការងារជូនគាត់ធ្វើ ។

ក្នុងនោះម្ចាស់គណនីហ្វេសប៊ុក យុវជន តាំង គឹមឡេងបានរៀបរាប់ថា «គាត់មកសុំនំសែនមុខហាង គាត់អត់ហ៊ានយកទេខ្លាច ដើរចូលក្នុងសុំនំព្រោះគេបោកគាត់អោយធ្វើសន្តិសុខ ១ ខែពុំបើកប្រាក់ខែជូន ខ្ញុំក៏មើលទឹកមុខហើយអោយគាត់ធ្វើសន្តិសុខហាងខ្ញុំប៉ុន្តែក៏បានបញ្ជាក់គាត់ថាបើស្មោះត្រង់នៅជាមួយគឺខ្ញុំជួយគ្រប់ តែបើដូចអ្នកមុនគឺធ្វើទៅតាមផ្លូវច្បាប់ » ៕