Connect with us

ជីវិតនិងសង្គម

មហាជនសុំឱ្យ ទ្រី ដាណា អភ័យទោសដល់ស្រីផងទៅ ស្រាប់តែអ្នកនាងតបវិញបែបនេះ

ស្របពេលដែលអ្នកនាង ទ្រី សុផានិត ត្រូវបានបញ្ជូនទៅតុលាការហើយរហូតដល់ថ្នាក់ដួលសន្លប់ និងបញ្ឈរភ្នែកដកដង្ហើមចង្រិតនៅលើឡានសង្គ្រោះបន្ទាន់នោះ ក៏បានធ្វើឱ្យមហាជនមួយចំនួនកើតក្ដីអាណិតអាសូរដល់អ្នកនាងផងដែរ ។

យ៉ាងណាមិញក្រោយពេលបងស្រីត្រូវបានចាប់ខ្លួនអ្នកនាង ទ្រី ដាណា បានបង្ហោះសារមួយយ៉ាងអន្លាយរៀបរាប់ពីក្ដីរំពឹងនឹងទទួលបាននូវយុត្តិធម៌ ចំពោះក្ដីឈឺចាប់ដែលអ្នកនាងធ្លាប់បានទទួលកន្លងមក ។

មានមហាជនជាច្រើននាក់បានបញ្ចេញមតិយោបល់ជាបន្តបន្ទាប់ មានទាំងអ្នកគាំទ្រចំពោះចំណាត់ការរបស់អ្នកនាងទ្រី ដាណា និងមានមហាជនខ្លះសំណូមពរឱ្យអ្នកនាងអភ័យទោសដល់បងស្រីផងទៅ បើគាត់បានដឹងកំហុស និងធ្វើការសុំទោស ។ ដោយមតិនោះបានលើកឡើងថា៖ «បើបងស្រីរបស់ចែដឹងកំហុស

និងសំទោសចែ ចែគួរតែលើកលែងទោសដល់គាត់ផងទៅ ចាត់ទុកថាធ្វើបុណ្យដល់មនុស្សម្នាក់ ឬក្មេងដែលត្រូវក្មួយរបស់ចែផងចុះ សុំអភ័យទោសផងបើខ្ញុំនិយាយអ្វីខុស» ។ ក្នុងនោះអ្នកនាង ទ្រី ដាណា បានតបវិញថា៖ «ចង់ឱ្យដឹងកំហុសនិងហើយបានធ្វើអ៊ីចឹង« ។
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង

ក្រោយអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួន ។

ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ នេះតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ៕