Connect with us

កំសាន្ត

Ter Chantavit នឹកដល់ Mai Davika ខ្លាំងពេកដល់ថ្នាក់សំរុកចូលទៅដល់កន្លែងថតរឿងហើយអង្គុយចាំគេឡើង….! មានវីឌីអូ

Ter Chantavit សំរុកចូលទៅរក Mai Davika ដល់កន្លែងថតរឿងផ្ដល់កំលាំងចិត្តព្រមៗជាមួយនិងក្ដីនឹករលឹកដ៏ហួសដែនកំណត់ទ្រាំលែងបានទើបធ្វើបែបនិងទៅ

ព្រោះតែការងាររវល់ខ្លាំងទាំងពីរនាក់ទើបមួយរយៈធ្វើឲ្យគូស្នេហ៍អ៊ុំស្វា Ter Chantavit និង Mai Davika មិនសូវជាមានពេលបានជួបគ្នា ប៉ុន្ដែដោយក្ដីស្រលាញ់និងការនឹករលឹករបស់ Ter និងវាធំលើសពីការគ្រប់គ្រងបានទើបសម្រេចចិត្តទៅរកដល់កន្លែងធ្វើការតែម្ដងទៅ

រូបភាពបានតាមរយៈអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Mai បានធ្វើការឡាយហើយក៏ឃើញមាន Ter មកអង្គុយធ្វើជាក្មេងនៅកន្លែងថតរឿងយ៉ាងសប្បាយៗស្ថិតក្នុងសភាពអាវយឺតខ្មៅ សក់ក៏មិនបានសិត តែមកប៉ុណ្ណឹងក៏ពេញចិត្ត Mai ដែរ

គ្រប់គ្នាដែលបានឃើញរូបភាពហើយមានតែស្នាមញញឹមកជាមួយគ្នា ព្រោះ Ter អង្គុយយ៉ាងមានរបៀបរាបសារតាមស្ទាយរបស់ខ្លួនឯង គួឲ្យស្រលាញ់គួឲ្យច្រណែនដល់ហើយ